About Me

header ads

ភ្ញាក់ឡើងបាត់ប្រពន្ធរត់មកប្តឹងសមត្ថកិច្ចឲ្យជួយរកទាំងយប់នៅស្រុកកំពង់រោទ៌

ខេត្តស្វាយរៀង៖ មិនខុសពីបទចម្រៀងដែលគេច្រៀងថាភ្ញាក់ឡើងបាត់ស្នេហ៍នោះទេបុរសម្នាក់ឈ្មោះភាព ភាន់ អាយុ២៧ឆ្នាំមុខរបរជាកម្មករមានទីលំនៅភូមិក្បាលថ្នល់ឃុំត្នោតស្រុកកំពង់រោទ៌ខេត្តស្វាយរៀងបានមកប្តឹងសមត្ថកិច្ចសូមប្រកាស់រកប្រពន្ធឈ្មោះ ស៊ឹម គង់ ហៅ ចរិយា អាយុ ២៤ ឆ្នាំ មុខរបរជាកម្មការនី បានបាត់ខ្លួនកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអាធ្រាតថ្ងៃទី២៦សីហា២០២០នៅភូមិក្បាលថ្នល់ឃុំត្នោតស្រុកកំពង់រោទ៌មិនដឹងថា ទៅទីណា បើបងប្អូនណាបានឃើញនៅទីណា តាមភិនភាគរូបថតនេះសូមផ្តល់ព័ត៌មានផង។



ការអំពាវនាវនេះបានកើតឡើងនៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី២៧សីហា២០២០នៅភូមិក្បាលថ្នល់ឃុំត្នោតស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។



បើតាមបុរសជាប្តីបានឲ្យដឹងថា មុនថ្ងៃកើតហេតុ វេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី២៥សីហា២០២០បុរសជាប្តីបានស្តីបន្ទោសប្រពន្ធមិនឲ្យទៅទាក់ទងទៅធ្វើការនៅ ខាងអចលនៈទ្រព្យទេ ហើយក៏នាំប្រពន្ធឲ្យទៅធ្វើការនៅរោងចក្រវិញ ពេលនោះស្រ្តីជាប្រពន្ធប្រកែក ដោយនិយាយប្រាប់ប្តីថា រោងចក្រកាត់ដេរខោអាវ ខ្ញុំឈប់ធ្វើហើយ ។



ប្រភពដ៏ដែលបន្តទៀតថា និយាយរួចបុរស់ជាប្តីក៏ដឹកពូ ទីឃុំច្រេស រហូតដល់ម៉ោង៧យប់ទើបត្រឡប់មកផ្ទះវិញ។ប្តីក៏ដួសបាយហូបមុន រហូតដល់ម៉ោង៩យប់ពីរនាក់ប្តីប្រពន្ធក៏នាំគ្នាដេកមួយស្របក់ក្រោយមកស្រ្តីជាប្រពន្ធបានក្រោកឡើងទៅដួសបាយហូប ចំណែកបុរសជាប្តីបានដេកបន្តលង់លក់ រហូតដល់ម៉ោង១និត១០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៦សីហា២០២០ប្តីក្រោឡើង ស្រាប់តែបាត់ប្រពន្ធមិនដឹងចេញទៅណា ប្តីក៏ក្រោកឡើងដើររក ក៏ប៉ុន្តែមិនឃើញនៅក្នុងផ្ទះឬបរវេណផ្ទះនោះទេ រហូតដល់វេលាម៉ោងនិង០០នាទីព្រឹកទើបប្តីប្រាប់ឪពុកក្មេកឲ្យឪពុកក្មេករាយការណ៍ជូនសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំត្នោតឲ្យជួយអន្តរាគមន៍តាមរក។



ការតាមរកនេះរហូតដល់ថ្ងៃទី២៧សីហានេះពុំទាន់លិចឮដំណឹងសោះទើបបុរសជាប្តីសុំអំពាវនាវសូមឲ្យសមត្ថកិច្ចក៏ដូចមហាជនបើបានឃើញស្ត្រីមានភិនភាគដូចរូបថតនេះសូមជួយផ្តល់ព័ត៌មានផងតាមទូរសព្ទ័លេខ០៩៧ ២៣ ៤៣ ៩៩០ ។ហើយបើប្រពន្ធសម្លាញ់បានឃើញសូមត្រឡប់មកផ្ទះវិញប្តីចាំទទួល៕