About Me

header ads

បុរសម្នាក់បើកម៉ូតូកង់បីមួយគ្រឿងខណៈមេឃកំពុងភ្លៀងជ្រុលទៅបុកក្បាលព្រួញពុះចែកផ្លូវក្រឡាប់ផ្ងារជើងម្ខាង

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីខ្មែរមួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាងម្ចាស់រងរបួសបន្តិចបន្តួចរួចដើរចេញពីកន្លែងកើតហេតុបាត់ ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០ នាទីយប់ថ្ងៃទី ៥ខែសីហាឆ្នាំ ២០២០ នៅចំណុចមុខផ្សារទួលគោក តាមបណ្តោយផ្លូវ ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។



តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីខ្មែរពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1N-5417ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ មេឃកំពុងភ្លៀងផង បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យ រងការខូចខាតបន្តិចបន្តួច ចំណែកម៉ូតូកង់បីក្រឡាប់ផ្ងាជើងម្ខាងរងការខូចខាតយ៉ាងដំណំ។ រីឯម្ចាស់ម៉ូតូកង់បីរងរបួសបន្តិចបន្តួចរួចដេីរចេញពីកន្លែងកើតហេតុបាត់។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់៕