About Me

header ads

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត ៖
កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព លោក នួន លីហួន ប្រធានមន្ទីរ និងមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ លោក លោកស្រីមន្រ្តីរាជការក្រោមឱវាទ និងមន្រ្តីជាប់កិច្ចសន្យា សរុបចំនួន ៥៦នាក់ ។


មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មសម្រេចលទ្ធផលទៅតាមផែនការ និងប្រតិទិនការងារ ដែលបានគ្រោងទុក ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមនានា ដែលពើបប្រទះលើការអនុវត្តកន្លងមក ។ជាកិច្ចបន្ទាប់ លោក លោកស្រី ជាថ្នាក់គ្រប់គ្រងការិយាល័យ បានធ្វើរបាយការណ៍ អំពីវឌ្ឍនភាពការងារ ដែលសម្រេចបានលើវិស័យសាធារណការ វិស័យដឹកជញ្ជូនផ្លូវគោក វិស័យដឹកជញ្ជូនផ្លូវទឹក និងបញ្ហាប្រឈមនានា លើការអនុវត្តកន្លងមក ។


ជាកិច្ចបញ្ចប់លោកប្រធានមន្ទីរ ធ្វើការបូកសរុបលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក និងលើកទឹកចិត្តដល់ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យាទាំងអស់ បន្តខិតខំប្រឹងប្រែង ពង្រឹងការងារជំនាញ មានសាមគ្គីភាព ស្មារតីទទួលខុសត្រូវខ្ពស់លើការងារ ជាពិសេសការផ្ដល់សេវាជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា មានភាពច្បាស់លាស់ ហើយរួមគ្នាផ្ដល់ភាពជាគំរូដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវនូវឥរិយាបថគោរពច្បាប់ចរាចរណ៍ផ្លូវគោក អោយបានខ្ជាប់ខ្ជួន (អ្នកបើកបរម៉ូតូ ទាំងអ្នករួមដំណើរត្រូវពាក់មួកសុវត្ថិភាព អ្នកបើកបររថយន្ត ទាំងអ្នករួមដំណើរ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទាំងអស់គ្នា) ។បន្ថែមពីនេះ លោកប្រធានមន្ទីរ បានផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ អោយបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺរក្សារអនាម័យលាងដៃអោយបានញឹកញាប់ ពាក់ម៉ាស់ និងរក្សារគម្លាតពីគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឹកូវីដ ១៩ ៕