About Me

header ads

ការដាំដូងក្រអូបលើផ្ទៃដីជាង៨ហិកតានៅឃុំស្វាយតាយាននិងបានផលល្អប្រសើរក្នុងរយៈខ្លីខាងមុខនេះ

ខេត្តស្វាយរៀង៖ ដំណាំដូងក្រអូបដែលចាប់ផ្តើមចេញជាផ្លែផ្កាប្រមូលផលរយៈពេលតែ៣ខាងមុខទៀតប៉ុណ្ណោះខណៈដែលគ្រួសារមួយបានបង្កបង្កើនលើផ្ទៃជាង៨ហិកតាដាំអស់រយៈពេលជាងឆ្នាំហើយនោះដែលស្ថិតនៅក្នុងភូមិ រាមជោ ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។


បើតាមលោក អ៊ុកនិងភរិយាឈ្មោះ ណេ ដែលជាម្ចាស់ចំការដូងក្រូបបានប្រាប់ដឹងថា៖ដោយសារតែលោកមើលឃើញនូវទីផ្សារដូងក្រអូបដែលមានហាងឆេងលក់បានថ្លៃនិងមិនខ្លះទីផ្សារទិញនោះទេទើបលោកចំណាយថវិកាអស់យ៉ាងច្រើនដាក់ដាំ២០០០ជាងដើមលើផ្ទៃដីជាង៨ហិកតាដោយមានជួលអ្នកថែទាំអោយប្រចាំនៅចំការតែម្តង។


លោកបានបន្តទៀតថា៖ការដាំដូងក្រអូបមិនងាយស្រួលនោះទេនិងចំណាយដើមទុនអស់ច្រើនណាស់បើទិញពួជដូងក្រអូបខុសឬការថែទាំមិនដឹតដល់ហើយគ្មានបច្ចេកទេសដាំវាខូចឬគ្មានផ្តល់អោយធ្វើយើងខាត់លុយចោលទទេៗចំពោះពួជដូងក្រអូបលោកបានទិញពីប្រទេសវៀតណាមក្នុង១២០០០ទៅ១៣០០០រៀលឈ្នួលដឹកមកគេគិតផ្សេងទៀត។


លោកនិងភរិយាក៏បានប្រាប់នូវបច្ចេកទេសខ្លះៗពីការដាំដូងក្រអូបអោយទទួលបានផលល្អននដោយមុននិងដាំត្រូវធ្វើដីដោយជីកជាទរទឹកទទឹងមួយម៉ែត្រជម្រៅមួយម៉ែត្រតាមចំឡោះដើមដូង ហើយត្រូវជីជាប្រឡាយជុំវិញ ការដាក់ដើមដូងដាំត្រូវជីកមួយម៉ែត្រទៅមួយម៉ែត្រកន្លះបួនជ្រុងជម្រៅក៏ដូចគ្នាដែរនិងត្រូវដាក់គម្រៀតគ្នាពីមួយដើមទៅមួយដើម៥ម៉ែត្រពីគ្នាក្រាលជីធម្មជាតិនៅបាតរួមធ្វើទំនប់មានផ្លូវទឹកចេញកុំអោយជោគជាំពេកព្រោះធ្វើអោយដើមដូងងាប់។ទរទឹកបើមានទឹកច្រើនពេកក៏មិនបានដែរត្រូវបូបចេញវិញ។


លោកបានបញ្ជាក់ថា៖ចាប់ដាក់ដើមដូងដាំវាធំបានបន្តិចត្រូវដើរវែកមើលគពរដូងឬដើមដូងគ្រែងមានសត្វវាសុីបើមានសត្វសុីហើយមើលមិនទាន់ធ្វើអោយដើមដូងងាប់ភ្លាមនោះ។ក្រោយពីដាំដូងក្រអូបគ្រួសារក៏បានដាក់ដើមក្រញូងជាច្រើននិងដាក់បន្លែគួបផ្សំជាច្រើនមុខបន្ថែមតាមចំឡោះដើមដូងហើយទរទឹកនិងប្រឡាយស្រះក៏មានត្រីស្រែច្រើនផងដែរមិនតែប៉ុណ្ណោះគឺគាត់ចិញ្ជឹម សត្វគោ មាន់ ទា រាប់សិនក្បាលថែមទៀត។


សូមបញ្ជាក់ផងដែរថា៖ការធ្វើចំការដូងក្រអូបនេះមិនមានច្រើនប៉ុន្មាននោះទេលើភូមិសាស្ត្រទឹកដីខេត្តស្វាយរៀង។