About Me

header ads

កសិករតាមជួរដងទន្លេមេគង្គចាប់ប្រមូលផលដំណាំពោតក្រហម ដោយលែងព្រួយបារម្ភណ៍ខ្លាចតទឹកទន្លេមេគង្គលិចប្រមូលផលពោតមិនទាន់ទៀតហើយ

( ត្បូងឃ្មុំ ): 
នៅដើមសប្ដាហ៍ទី ១ ខែសីហានេះ ទឹកទន្លេមេគង្គបានហក់ឡើង យ៉ាងខ្លាំង តែមិធ្វើអោយប៉ះពាល់ដល់ផលដំណាំពោតក្រហមរបស់កសិករតាមជួរដងទន្លេមេគង្គនោះទេ ។អុំស្រី សំ សុខ ជាកសិកររស់នៅតាមជួរដងទន្លេមេគង្គ ក្នុងភូមិល្ហើយ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ បានអោយដឹងកាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០ ថា គាត់អស់ព្រួយបារម្ភណ៍អំពីដំណាំពោតក្រហមរបស់គាត់ដែលដាំលើកទី ២ នេះទុំយឺត ប្រមូលផលមិនទាន់ទឹកជំនន់​ជន់ទន្លេមេគង្គលិចនោះទេ ព្រោះពោតរបស់អុំស្រី ប្រមូលផលជិតរួចហើយ ។



អុំស្រីបន្ថែមថា កាលពីពេលពោតចេញផ្កា ចេញស្នៀត គាត់បារម្ភណ៍ភ័យខ្លាចទឹកទន្លេុមេគង្គឡើងលឿនដូចកាលពីឆ្នាំ ២០១៨ ទឹកឡើងលឿនពេក ហើយមានរយ:ពេលយូរទៀត បណ្ដាលអោយកសិករដាំពោតភាគច្រើន ប្រមូលផលដំណាំរបស់គាត់មិទាន់ ត្រូវទឹកទន្លេឆក់យកទៅអស់ កសិករខាតបង់ថវិកាជាច្រើន ។ឆ្នាំនេះទឹកទន្លេឡើងយឺត កសិករប្រមូលផលដំណាំពោតក្រហមលើកទី ២ របស់គាត់បានអស់ ធ្វើអោយកសិករដាំពោតក្រហមសប្បាយរីករាយយ៉ាខ្លាំងឆ្នាំនេះ ៕ សុខ ផន TV & ត្បូងឃ្មុំ ។