About Me

header ads

រថយន្តដឹកឥដ្ឋបុកពីក្រោយម៉ូតូសណ្តោងរុឺម៉ករុញផ្ទប់រថយន្តកុងតឺន័របាក់ជា២កំណាត់

ភ្នំពេញ ៖ រថយន្តដឹកឥដ្ឋ១គ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយម៉ូតូសណ្តោងរុឺម៉ក លក់ខោអាវ មួយគ្រឿងពេញទំហឹងរុញផ្ទប់ពីក្រោយរថយន្តដឹកកុងតឺន័រ១គ្រឿងទៀត បណ្ដាលឲ្យម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កនោះរងខូចខាតបាក់ជា២កំណាត់ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ករួមទាំងប្រពន្ធនិងកូន រងរបួសឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុ ម៉ូតូសណ្តោងរុឺម៉ក ម៉ាកហុងដា វ៉េវអុី ពណ៌ក្រហម គ្មានស្លាកលេខ ដឹកខោអាវដើរលក់ បើកបរដោយឈ្មោះ សួង រិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ខោអាវតាមទីសាធារណៈ ស្នាក់នៅមិនពិតប្រាកដ យប់ដល់ត្រឹមណា សំចតស្នាក់នៅត្រង់នោះ រួមជាមួយប្រពន្ធនិងកូនតូចម្នាក់ មានទីលំនៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានបើកបរតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង ដល់ចំណុចខាងលើ ក៏បានឈប់ភ្លើងស្តុប តែនៅពីក្រោយរថយន្តកុងតៃន័រ ស្របពេលនោះ ស្រាប់តែរថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7750 ដឹកឥដ្ឋ បើកបរដោយឈ្មោះស៊ុន វុធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅឡឥដ្ឋ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានបើកពីជើងទៅត្បូង ជ្រុលបុករុញ ម៉ូតូសណ្តោងរុឺម៉ក ផ្ទប់នឹងកុងតៃន័រ បណ្តាលឲ្យខ្ទេចម៉ូតូ និងរថយន្តដឹកឥដ្ឋ រីឯរថយន្តកុងតៃន័រមិនខូចខាត បានបន្តដំណើរទៅបាត់ នៅសល់តែភាគីបង្កនិងរងគ្រោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅវាស់វែងរួច យកមធ្យោបាយទាំង២ទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕