About Me

header ads

រថយន្ត​ឡង់គ្រីស័រ​ បុក​រថយន្ត​ តូយ៉ូតា​ព្រុស​ សងសំណង​៤៥០០ដុល្លារ​

ភ្នំពេញ៖ រថយន្ត​ឡង់គ្រីស័រ​មួយគ្រឿង​បេីក​ដោយ​ជនជាតិ​ចិន​ ខណៈ​មេឃ​កំពុង​កំពុង​តែ​ភ្លៀង​ ក៍រេច​ង្កូត​ជ្រុល​ទៅ​បុក​និង​រថយន្ត​ តូយ៉ូតា​ ព្រុស​ បណ្ដាល​ឲ្យ​ រងការ​ខូចខាត​ ទាំង​សងខាង​ ។ ហេតុការណ៍​នេះ​បាននៅ​វេលា​ម៉ោង​ ៩និង​៣០នាទី​យប់​ ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០២០​ ជិត​និង​ស្តុប​៦០ម៉ែត្រ​ ផ្លូវ​៦០ម៉ែត្រ​ សង្កាត់​ព្រែក​ហូរ ក្រុងតាខ្មៅ​ ខេត្ត កណ្ដាល ជាប់និងព្រុំប្រទល់ ខណ្ឌ​ដង្កោ​ ។



​តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​ បុរស​ជាជន​ជាតិ​ខ្មែរ​ម្នាក់​ បានបេីក​រថយន្ត​ម៉ាក​ តូយូតា​ ព្រុស​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BA- 0420 បានបេីក​ធ្វើ​ដំណើរ​តាម​ បណ្ដោយ​ផ្លូវ​៦០ម៉ែត្រ​ ក្នុង​ទិសដៅ​ ពី​ត្បូង​ទៅ​ជើង​ (ខេត្ត​ទៅ​ភ្នំពេញ​)​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ ក៍ស្រាប់​តែ​បុរស​ជា​ជន​ជាតិ​ចិន​ ម្នាក់​ បានបេីក​រថយន្ត​ ម៉ាក​ ឡង់គ្រីស័រ​ សេរី​ទំនើប​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AI- 0008 ដោយ​បានបេីក​ធ្វើ​ដំណើរ​ តាម​បណ្ដោយ​ ផ្លូវ​៦០ម៉ែត្រ​ ក្នុង​ទិសដៅ​ ពី​ជេីង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ គួរ​ផ្សុំ​ជា​មួយ​មេឃ​កំពុង​តែភ្លៀង​ផង​នោះ​  ទេីប​បណ្ដាល​ឲ្យ​រេចង្កូត​ជ្រុល​ទៅ​បុក​និង​រថយន្ត​ តូយ៉ូតា​ព្រុស​យ៉ា​ង​ ពេញ​ទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​ តូយ៉ូតា​ ព្រុស​ រងការ​ខូចខាត​ ខ្ទេច​មួយ​ចំហៀង​ខាង​ឆ្វេង​ តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ ។
​ដោយ​ឡែក​ រថយន្ត​ឡង់គ្រីស័រ​ វិញ​រងការ​ខូចខាត​ ខ្ទេច​ផែ្នក​ខាង​មុខ​ ចំហៀង​ខាង​ឆ្វេង​ ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ បានបេីក​ទៅមុខ​ប្រហែល​៥០ម៉ែត្រ​ ទប់​ឈប់​ទៅ​មុខ​លែង​រួច​ ហើយ​ក៏​មិន​គ្រោះថ្នាក់​ដល់​​អ្នក​បេីកបរ​ដូចគ្នា​។ 


ប្រភព​បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពី​ឈប់​រថយន្ត​ហើយ​ បុរស​ជាជន​ជាតិ​ចិន​ បានចុះ​ពី​លើ​រថយន្ត​ ដោយ​មាន​ធំខ្លិន​ស្រា​ ហើយ​ក៏​ហៅ​គ្នីគ្នា​អោយ​មកដឹក​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ទៅ​  ។ ​ក្រោយ​ពេល​កេីតហេតុ​ ឃើញ​មាន​តំណាង​ រថយន្ដ​ ទាំង​សង្ខាង​ បាន​មកសម្របសម្រួល​ ដោយ​ខាង​រថយន្ត​ឡង់គ្រីស័រ​ បានសង​ទៅ​ខាង​ រថយន្ត​ តូយ៉ូតា​ ព្រុស​ចំនួន​៤៥០០ដុល្លារ​ ដេីម្បី​បញ្ចប់​រឿង​ ៕ ចិត្រា