About Me

header ads

ឃេីញទ្វារផ្ទះចំហរចូលលួចទ្រព្យសម្បត្តិខណះកំពុងជញ្ជូនចេញម្ចាស់ឃេីញទាន់ចាប់ជាប់

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូដេីរមេីលក្នុងមូលដ្ឋានខណះឃេីញផ្ទះប្រជាពលរដ្ឋបេីកទ្វារចំហរឱកាសល្អក៏ចូលលួចទ្រព្យសម្បត្តិជញ្ជូនចេញស្រាប់តែម្ចាស់ក្រឡេកឃេីញចាប់ជាប់ប្រគល់ជូននគរបាល​ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២០​ នៅផ្លូវច្រកចូលផ្សារតាំងក្រសាង​ ភូមិក្បាលដំរី១​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។



ជនសង្ស័យឈ្មោះរេត​ សារាជ​ ភេទប្រុសអាយុ២៦​ ឆ្នាំ​ មុខរបរកម្មករសំណង់​ មានស្រុកកំណេីតនៅភូមិកំបូល​ សង្កាត់កំបូល​ ខណ្ឌកំបូល​។ តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុគាត់បានហៅជាងមកជួសជុលផ្ទះរបស់គាត់ខណះជួសជុលផ្ទះមួយរួចហេីយក៏រេីមកជួសជុលផ្ទះមួយទៀតដែលនៅចំហៀងផ្លូវម្ខាងទៀតតែមិនបានបិទទ្វារផ្ទះដែលជួសជុលរួមហេីយនោះទេ។




ជនរងគ្រោះបានបន្តថា​ ខណះកំពុងជួសជុលក៏ក្រឡេកឃេីញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្កុបពីពណ៍ស​ ខៀវលាយស​ ពាក់ស្លាកលេខភ្នំពេញ1BM 6814 មកឈប់មុខផ្ទះដោយឃេីញទ្វារផ្ទះចំហរក៏ចូលទៅលួចយកប៉ុស្តិ៍ផ្សារ​ និងប៉ូទ័រជញ្ជូនចេញមកក្រៅភ្លាមនោះក៏រូបគាត់ក៏ក្រឡេកឃេីញរត់មកឃាត់ជាប់តែម្តង។ ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងនាំខ្លួនជនសង្ស័យមកធ្វេីការសាកសួដេីម្បីចាក់ការតាមច្បាប់៕