About Me

header ads

បើករថយន្ដថយក្រោយខ្វះការប្រុងប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងបណ្តាលយវជនបាក់ជើងស្តាំរងរបួសធ្ងន់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ថ្ងៃទី06/08/2020វេលាម៉ោង17:45នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើផ្លូវក្រាលកៅស៊ូ317B  ស្ថិតនៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្ដស្វាយរៀង រវាងម៉ូតូ និង រថយន្ដថយក្រោយ។



យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក សង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ផ្លាកលេខ ស្វាយរៀង1P 4292 បើកបរដោយឈ្មោះឆាយ ករុណា ភេទប្រុស អាយុ20ឆ្នាំ មុខរបរកម្មករឡឥដ្ឋ រស់នៅភូមិត្រពាំងតាកូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ពាក់មួកសុវត្ថិភាព គ្មានរបួស និងរួមដំណើរម្នាក់ទៀតឈ្មោះផាន ដារ៉ាត់ ភេទប្រុស អាយុ17ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ រស់នៅភូមិឃុំជាមួយគ្នា ពាក់មួកសុវត្ថិភាពបើកបរទិសដៅពីត្បូងទៅជើង។

ប្រភពបានបន្តទៀតថា៖លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ដមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ពាក់ផ្លាកលេខស្វាយរៀង3A1458 បានបើករថយន្តរ៉ឺយ៉ែថយក្រោយចេញពីផ្ទះក៍ជ្រុលទៅបុកម៉ូតូមកពីក្រោយ បណ្តាលអោយយុវជនម្នាក់ជាអ្នករួមដំណើរ  រងរបួសធ្ងន់បាក់ជើងស្ដាំ ។ក្រោយពីបង្កហេតុអ្នកបើកបររថយន្តបានបើកគេចពីកន្លែងកើតហេតុបាត់)។ ចំណែកអ្នករងរបួសយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកជីភូ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលពពែត (ម៉ូតូខូចខាតស្រាល)
*មូលហេតុ អ្នកបើករថយន្ដថយក្រោយខ្វះការប្រុងប្រយត្ន