About Me

header ads

ពេលនេះដឹងការពិតហេីយ ជាករណីគំនុំរឿងស្នេហា

ភ្នំពេញ ៖ ពេលនេះដឹងការពិតហេីយ ជាករណីគំនុំរឿងស្នេហា យុវជនដែលចាក់សម្លាប់ស្រីម្នាក់ស្លាប់ទាំងព្រឹកកណ្ដាលផ្លូវនោះបានរត់មកធ្វើអត្តឃាតខ្លួនឯងដោយចងករសម្លាប់ខ្លួននៅក្នុងវត្តស្នួនពេជ្រ។ ពត៌មានបឋមបានអោយដឹងថា ដោយសារយុវជនខាងលើចូលស្ដីដណ្ដឹងនារីរងគ្រោះមិនបានទើបកើតជាគំនំចាក់សម្លាប់នារីរងគ្រោះបែបនេះ។




សូមបញ្ជាក់ថាករណីនេះកើតឡើងកាលពីនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ នៅតាមផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។សមត្ថិច្ចបានឲ្យដឹងថា កម្មការិនីរងគ្រោះមានឈ្មោះ យឺន ស្រីនី បម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ប៉ុន្មានម៉ោងក្រោយមកក៏មានដំណឹងថាជនដៃដែលចាក់សម្លាប់នារីរងគ្រោះបានទៅធ្វើអត្តឃាតចងករសម្លាប់ខ្លួនតាមក្រោយ។