About Me

header ads

ជនជាតិចិនម្នាក់សង្ស័យធ្លាក់ពីលើសណ្ឋាគារមួយន្លែង ដោយមិនដឹងមូលហេតុ ហើយកម្លាំងមានសម្ថកិច្ចឃាត់ខ្លួនបុរស ៤នាក់នៅខណ្ឌដូនពេញ

 ភ្នំពេញ ៖ នារីជនជាតិចិនម្នាក់បានធ្លាក់ពីលើសណ្ឋាគារឈ្មោះ Rumduol Grand Hotel រងរបួសធ្ងន់ ដោយមិនមានអ្នកណាម្នាក់បាន ដឹងពីមូលហេតុអ្វីឡើយ ហើយកម្លាំងមានសម្ថកិច្ចខណ្ឌដូនពេញក៏បានឃាត់ខ្លួនបុរសជាជនជាតិចិនចំនួន ៤នាក់ផងដែរ។ ហេតុការណ៍នេះដែរបានបង្ករការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១១ និង ០០ ព្រឹក ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២០ នៅចំណុចសណ្ឋាគារឈ្មោះ Rumduol Grand Hotel ផ្លូវលេខ ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។




តាមប្រភពព័ត៌មានបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេបានឃើញនារីជាជនជាតិចិនម្នាក់ បានធ្លាក់ពីលើជាន់ទី ៥ របស់សណ្ឋាគារ Rumduol Grand Hotel មកទើរលើកញ្ចក់លើមានជណ្តើរចេញបចូលរងរបួសធ្ងន់ ហើយក៏បង្ករការភ្ញាក់ ផ្អើលកើតឡើងទៅដល់កម្លាំងមានសម្ថកិច្ចចុះមកមើលផងដែរ។ភ្លាមនោះកម្លាំងមានសម្ថកិច្ចក៏បានឃាត់ខ្លួនបុរសជាជនជាតិចិនចំនួន ៤នាក់យកកទៅធ្វើការសាកសួរនៅនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ និង បញ្ជូនយកនារីរងគ្រោះយកទៅ ធ្វើការព្យា បាលនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ។



ពាក់ព័ន្ធទៅនឹងករណីនារីជនជាតិចិនធ្លាក់ពីលើសណ្ឋាគារខាងលើនេះ គេនៅមិនទាន់បានដឹងពីមូលហេតុអ្វីអោយច្បាស់ លាស់នៅឡើយទេ ហើយបុរសជនជាតចិនចំនួន ៤នាក់ក៏កំពុងតែធ្វើការសាកសួរអោយដឹងពីមូលហេតុនៅឡើយដែរ។