About Me

header ads

បញ្ជូនជនសង្ស័យ៦នាក់ទៅកាន់ពន្ធនាគារខេត្ត

ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ០២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦  ខែសីហា ឆ្នាំ២០២០  កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបាននាំខ្លួនជនសង្ស័យ៦នាក់ :​ទី១.ឈ្មោះ សៀន កំសត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ ទីលំនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ទី២. ឈ្មោះ បៀ រ៉ាទី ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣. ឈ្មោះ សៅ បុណ្យ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី៤. ឈ្មោះ តង់ ថៃហ្វុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី៥.ឈ្មោះ ភឹម ឡង់ឌី ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៦.ឈ្មោះ រ៉ន សុនីសា  ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទាំង៥នាក់ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ ។​ ករណីបញ្ជូនជនសង្ស័យទាំងនេះ ពាក់ព័ន្ធនឹងករណីលួចដោយមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិភ្នំស្ពុង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន  ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីការបង្គាប់របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នតែម្តង ៕