About Me

header ads

សកម្មភាពដេញថ្លៃគម្រោងសាងសង់ផ្លូវកាត់បន្ថយភាព ក្រីក្រថ្នាក់ឃុំសង្កាត់ចំនួន ៤ គម្រោ នៅក្នុងសាលាស្រុកកំពង់សៀម

( កំពង់ចាម ):
សកម្មភាពដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ៣ គម្រោង និងជួសជុលផ្លូវដី ១ គម្រោងនៅក្នុងសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ មហាជនសង្កេតឃើញថា មានតម្លាភាពយ៉ាងរលូន មិនមានការចចារលុយទឹកតែនោះទេ ។
ដោយគម្រោងទី ១ នៅក្នុងឃុំកោះទន្ទឹម ផ្លូវបេតុងអាមេប្រវែង ០,៣៥០ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ ១៣៧.៩៧៧.២៨៣ ៛ បានទៅលើក្រុមហ៊ុន កៅ ប៊ុនណាក់ខនត្រាក់សិន ត្រូវរូវគ្នាក្នុវតម្លៃ ៧៤ លាន ៛ ជាង ។


ទី ២ នៅក្នុងឃុំកោះសំរោង ផ្លញវបេតុងអាមេប្រវែង ០,២០០ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ ៩២.២៩២.៤១៧ ៛ បានទៅលើក្រុមហ៊ុន ថេង រីតា ត្រូវរូវគ្នាក្នុងតម្លៃ ៤៤ លាន ៛ ជាង ។
ទី ៣ នៅក្នុងឃុំទ្រាន សាងសង់ផ្លូវបេតុងអាមេប្រវែង ០,៣៥០ គីឡញម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ ១៤៨.៩១៩.៨២២ ៛ បានទៅលើក្រុមហ៊ុន សេង កញ្ញា ត្រូវរូវគននាក្នុងតម្លៃ ៧១ លាន ៛ ជាង។

និងទី ៤ ជួសជុលផ្លូវដីប្រវែង ១.៥៣០ ម៉ែត្រ នៅក្នុងឃុំ កោះមិត្ត តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ ១៣៤.២៥៣.៤១២ ៛ បានទៅលើក្រុមហ៊ុន សុ ធីរាជឃិនស្ត្រាកសិ ត្រូវរូវគ្នុាក្ន្ងុងតម្លៃ ៣៨ លាន ៛ ជាង ។
ពលរដ្ឋដែលអាស្រ័យផលលើផ្លូវខាងលើ សំណូមពរសូមអោយក្រុមហ៊ុនដែលទទួលការសាងសង់ផ្លូវខាងលើ ធ្វើផ្លូវអោយមានគុណភាពផង ៕