អភិបាលខេត្តកំពង់ចាម ចុះ ដោះស្រាយ បញ្ហា វិវាទ ដីតំបន់មេទឹក សារាយ ក្នុងស្រុកបាធាយ តាម គោល នយោបាយ ឈ្នះឈ្នះ

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ ដា  អភិបាលខេត្ត កំពង់ចាម   អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ  និង អជ្ញាធរ មូលដ្ឋាន  នាព្រឹក ថ្ងៃ ទី ១០  ខែសីហា  ឆ្នាំ ២០២០  បាន អញ្ជើញ ចុះ ពិនិត្យ    ដី មាន ទំនាស់ នៅតំបន់ មេទឹក សារាយ ស្ថិតក្នុងភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ដេីម្បី ដោះស្រាយ បញ្ហា វិវាទ ជូន ប្រជាពលរដ្ឋ  តាម គោល នយោបាយ ឈ្នះ ឈ្នះ របស់ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា  ។មន្ត្រី សាលា ខេត្ត បាន ឲ្យដឹង  ថា  បញ្ហា វិវាទ ដីធ្លី តំបន់ មេទឹក សារាយ នេះ  គឺបាន កើត មាន ឡើង ជា យូរយារ ណាស់ មក ហើយ  រវាង ប្រជា សហគមន៍  និង ប្រជាពលរដ្ឋ ខាង ក្រៅ តំបន់  បានទាមទារ ផល ប្រយោជន៍ រៀងៗខ្លួន   លេី ផ្ទៃដី ដី ដែលមាន ទំហំ ជាង ១៦ ហិកតា  ។




ហេីយ អាជ្ញាធរ ខេត្ត  ក៏ ដូចជា មន្ត្រី ពាក់ព័ន្ធ  បាន ធ្វេី ការ ដោះស្រាយ ជា ច្រើន លើក ច្រើន សារ  ទៀត ផង   ។ មន្ត្រី បាន ឲ្យដឹង ទៀត ថា  ដី តំបន់ មេទឹក សារាយ  នេះ  ជា ដី របស់ រដ្ឋ  ដែល មាន ប្រយោជន៍ សម្រាប់ បងប្អូន  ប្រជាពលរដ្ឋ  ធ្វេី ការ អាស្រ័យ ផល  ក្នុង ការ បង្កបង្កើនផល ដំណាំស្រូវ  វស្សា  និង ស្រូវប្រាំងផងដែរ  ។ ក្នុង ដំណើរ  អញ្ជើញ ចុះ ពិនិត្យ នេះ  ឯកឧត្តម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ដោះស្រាយ តាម គោលនយោបាយ ឈ្នះ ឈ្នះ  ដើម្បីជាប្រយោជន៍ទាំងសងខាង ពោលគឺប្រយោជន៍របស់ប្រជាពលរដ្ឋ និងការរក្សាផ្ទៃដី របស់រដ្ឋសម្រាប់ជាទីកន្លែង រក្សាប្រភពទឹក  ផ្ដល់ជូនប្រជាពលរដ្ឋស្រោចស្រពផលដំណាំ នៅក្នុងតំបន់នេះផងដែរ ៕