មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន២នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការាមផ្លូវច្បាប់

ខេត្តស្វាយរៀង៖នៅថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២០នេះជនសង្សយ័ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន២នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់។

សូមបញ្ជាក់ថា ជនសង្សយ័ទាំង០២នាក់ខាងលើនេះគឺជាមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងស្វាយរៀងនាពេលកន្លងមក ហើយត្រូវបានកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបឃាត់ខ្លួនបានកាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០២០នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចជំនាញបានចាប់យកនិងដកហូតវត្ថុតាងរួមមាន:
-ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាថ្នាំញៀន មេតំហ្វេតាមីនចំនួន១៦កញ្ចប់(ធំ០១កញ្ចប់)ទម្ងន់១០១.៣១ក្រាម។
ម្សៅម៉ត់ពណ៌លឿង សង្សយ័ជាថ្នាំញៀន(មេតំហ្វេតាមីន)០១កញ្ចប់ទម្ងន់២.៩៣ក្រាម។
-ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង
 -ម៉ូតូ ០១គ្រឿង
 -ទូរសព្ទ័ដៃ ០៣គ្រឿង រួមជាមួយឧបករណ៍ជក់ប្រើប្រាស់និងសំភារះវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។