About Me

header ads

រថយន្តម៉ាស្ដាពន្លះគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសម្នាក់

ភ្នំពេញ៖ រថយន្តម៉ាកម៉ាស្ដា១គ្រឿងខណៈបើកបត់ឆ្វេងដៃបានវាក់ជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដឹកទឹកសុទ្ធនិងភេសជ្ជៈ ហើយក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកបើបររងរបួសធ្ងន់។ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងច្រកចូលវិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។




រថយន្តម៉ាកម៉ាស្ដា១គ្រឿងនោះពណ៍សពាក់ស្លាកលេខភ្នំពេញ1AW-1544 បើកបរដោយបុរសម្នាក់ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដឹកទឹកសុទ្ធនិងភេសជ្ជៈ ម៉ាកសុីទីផ្លឹសស១០០កូរ៉េពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ1HC-1727 ហើយអ្នកបើកបររងរបួសធ្ងន់។



តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតបានបត់ឆ្វេងដៃ ហើយវាក់ជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដែលកំពុងបើកបរធ្វើដំណើរបញ្រ្ចាស់ទិសគ្នា ក្នុងទិសដៅពីលិចទៅកើត។ពេលនោះមនអាចជាន់ហ្រ្វាំងឈប់ទាន់និងមិនអាចគេចចេញពីគ្នាផុតក៏បានបុកគ្នាពេញទំហឹងតែម្ដង ខណៈនោះបណ្ដាលឲ្យអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសធ្ងន់និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ។ហើយក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកាន់ទីនោះ ហើយរាយការណ៍បន្តទៅកាន់នគរបាលចរាចរខណ្ឌពោធិ៍សែនជ័យដើម្បីចុះធ្វើការវាស់វែងនិងចាត់ការតាមច្បាប់៕