About Me

header ads

នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ដកហូតបាន៣០កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៣នាក់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង៣នាក់នោះរួមមាន ១-ឈ្មោះ គីម ចំណាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ​២-ឈ្មោះ វិបុល កក្កដា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ៣-ឈ្មោះ គីម ផាណុច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ អ្នកទាំង៣នាក់នេះមានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ចំណែកវត្ថុតាងដដែលដកហូតបាន មានថ្នាំញៀនចំនួន៣២កញ្ចប់ថង់តូច ,ជញ្ជីងអេឡិចត្រូវនិចសម្រាប់ថ្លឹងថ្នាំញៀន០១គ្រឿង ,ឧបករណ៍ចូកគ្រឿងញៀនចំនួន០២, ថង់សម្រាប់ច្រកថ្នាំញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ នគរបាលបាននិយាយថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការង នគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ត្រី ម៉ាក់ គន្ធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង បានចុះធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាជួញដូរគ្រឿងញៀនខាងលើទើបចុះទៅបង្ក្រាបជាក់ស្តែងដោយឃាត់បាន៣នាក់និងវត្ថុតាងខាងលើ រួចនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង៕