About Me

header ads

អគ្គិភ័យឆាបឆេះកន្លែងស្នាក់នៅរបស់កម្មករ(ជនជាតិចិន)នៅតំបន់សេដ្ឋកិច្ចពិសេសសានតុងទាំងស្រុងសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គីសនី

ខេត្តស្វាយរៀង​៖​ វេលាម៉ោង​ ២៣:៣០នាទីថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ​២០២០​ នៅរោងចក្រ (ម៉ាស្ទ័រ ប្លេកស្មិតមេថល)​ ផលិតគ្រឿងសង្ហារឹមក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង​ ស្ថិតក្នុងភូមិជ្រៃធំ​ សង្កាត់ព្រៃអង្គុញ​ ក្រុងបាវិត​ ខេត្តស្វាយរៀង មានករណីអគ្គិភ័យកើតឡើង បណ្ដាលអោយឆេះកន្លែងស្នាក់នៅរបស់កម្មករ(ជនជាតិចិន)ធ្វើអំពីដែកប្រក់ស័ង្កសីទំហំ​ ១០០x០៥ម៉ែត្រទាំងស្រុងសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។​ បើតាមលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត បានមានប្រសាសន៍អោយដឹងថា៖នៅវេលាកើតហេតុខាងលើមានករណីអគ្គិភ័យឆាបឆេះកន្លែងស្នាក់នៅរបស់កម្មករ(ជនជាតិចិន)នៅតំបន់សេដ្ឋកិច្ចពិសេសសានតុងបណ្ដាលអោយខូចខាតទាំងស្រុង​ និងសំភារៈប្រើប្រាស់មួយចំនួន ប៉ុន្តែពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ។​




លោកបានបន្តទៀតថា៖នៅក្នុងហេតុការណ៍នោះសមត្ថកិច្ចយើងប្រើប្រាស់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ រថយន្តពន្លត់អគ្គីភ័យ ០១ គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត​ រថយន្តពន្លត់អគ្គីភ័យ ០១គ្រឿង កម្លាំងនគរបាលស្រុកស្វាយទាប​ រថយន្តពន្លត់អគ្គីភ័យ​ ០១គ្រឿង​ និងនគរបាលក្រុងបាវិត​ រថយន្តពន្លត់អគ្គីភ័យ​ ០១គ្រឿង​ ដែលដឹកនាំដោយ លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត ចេញអន្តរាគមន៍ពន្លត់អគ្គីភ័យ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ០៤ គ្រឿង​ និងប្រើប្រាស់អស់ទឹកចំនួន​ ០៤រថយន្ដ (រថយន្តកងរាជអាវុធហត្ថ​ ០២គ្រឿង​,​ រថយន្ត​នគរបាល​ ០២គ្រឿង​ )​



លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីអគ្គីភ័យដែលអាចងាយបង្កឡើងអោយប្រការណាមួយហើយសូមពលរដ្ឋមានការប្រយ័ត្នចំពោះ ខ្យល់កន្ត្រាក់ ផ្គររន្ទះ នារដូវវស្សានេះហើយក៏សូមបងប្អូនពលរដ្ឋចូលរួមរក្សាអនាម័យនិងតាមការណែនាំរបស់ក្រសួងសុខាភិបាល។ មូលហេតុ:បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។