About Me

header ads

ជនសង្ស័យពីរនាក់ធ្វេីសកម្មភាពឆក់ទូរសព្ទ័ពីអ្នករត់បី បានសំរេចដោយមិនរំខានដល់សមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានមកឈប់ក្រោយម៉ូតូកង់បីឥណ្ឌា រួចក៏មានម្នាក់បានចុះដេីរទៅឆក់យកទូរសព្ទ័ដៃ ពីលេីកង់បីឥណ្ឌាបានសំរេច រួចជិះរត់គេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន ។


ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង វេលាម៉ោង ២និង១០នាទី រសៀលថ្ងៃ ពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៣៣៧ កែងផ្លូវ៥២៨ ជិតនិងប៉ុស្តិ៍បឹងកក់១ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ជនរងគ្រោះឈ្មោះ ស៊ិ គីមគួន អាយុ ៤២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា រាល់ថ្ងៃគាត់ស្នាក់នៅ លេីកង់បី ។

តាមសំដីរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គាត់បានដាក់ទូរសព្ទ័កៀបជាប់ជាមួយនិងក្បាលម៉ូតូ ហេីយអង្គុយនៅខាងក្រោយចាំម៉ូយដូចរាល់ដង ភា្លមនោះក៏លេចមុខ ជនសង្ស័យពីនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកឈប់ក្រោយម៉ូតូកង់បីគាត់ បន្ទាប់មកក៏មានម្នាក់ដេីរចូលទៅឆក់យកទូរសព្ទ័ដៃមួយគ្រឿងម៉ាក oppo តំលៃប្រហែលជា ១០០$ ជាង បានសំរេច ហេីយជិះរត់គេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡេីយ ។

ក្រោយពេលកេីតហេតុ ជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់ទី១ ទាំងសោកស្ដាយ ៕ ចិត្រា