About Me

header ads

អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួ ចន្ទ័ឌឿន បានអញ្ជើញចុះពិនិត្យមើលទីតាំងចំនួន ៤កន្លែង នៅក្នុងឃុំខុនរ៉ង និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ នៃខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង: អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿន  អមដំណើរដោយលោក ប្រធានមន្ទីរកសិកម្មខេត្ត លោក ឃួន សៅរុំ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក បានចុះពិនិត្យមើលទីតាំងចំនួន ០៤កន្លែង នៅក្នុងឃុំខុនរ៉ង និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ 


ការចុះពិនិត្យទីតាំង៤កន្លែងក្នុងស្រុកបរិបូណ៍នៃខេត្តកំពង់ឆ្នាំងបានធ្វើឡើងនៅថ្ងៃទី១៣សីហា២០២០នេះ ។


ទីតាំងទី១.ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមមាន់របស់ប្រជាពលរដ្ឋ រស់នៅភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។


ទី២.ចុះពិនិត្យមើលស្រះទឹកចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ រស់នៅភូមិសិរី និងភូមិត្រពាំងពោធិ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។ 


ទី៣.ចុះពិនិត្យមើលសាលារៀន ដែលជាព្រះអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ 


ទី៤.ចុះពិនិត្យមើលការងារស្ថាបនា ផ្សារសមុទ្រទឹកសាប ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។


ក្នុងឱកាសចុះធ្វើការពិនិត្យនោះផងដែរ  អភិបាលខេត្តកំពង់ឆ្នាំងបាន មានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមមាន់ និងត្រី សូមឱ្យយកចិត្តទុកដាក់ ព្រមទាំងពង្រីកឱ្យកាន់តែរីកលូតលាស់បានល្អទៅទៀត ព្រោះគឺជាប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ដល់គ្រួសារអោយមានជីវភាពធូធានៅគ្រាដែលជំងឺជាសកលកូវីដ19 នៅតែបន្តកើតមាននៅលោកពិភពលោកក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ ៕






ដោយសុក្ខារិន