About Me

header ads

សមត្ថកិច្ចបង្ក្រាបករណីឆក់កាបូបលុយឃាត់ខ្លួនជនសង្ស័យ៥នាក់

ខេត្តប៉ៃលិន ៖ កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសាលាក្រៅ និងប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំស្ទឹងកាច់ ចុះបង្រ្កាបជាក់ស្តែងលើ ករណីឆក់កាបូបលុយនៅស្រុកសាលាក្រៅ ដោយបានឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួកបានចំនួន០៥នាក់ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២០ ។ ប្រភពព័ត៍មានបានឱ្យដឹងថា ជនសង្ស័យ ទី១- ឈ្មោះ ភឹម ឡង់ឌី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅនៅភូមិបរថ្មី សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ទី២- ឈ្មោះ សាវ បុណ្យ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅនៅមិនច្បាសលាស់ ទី៣-ឈ្មោះ សៀន កុសល់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទី៤-ឈ្មោះ សាធុឆាត ណារិ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទី៥- តុង ថៃហ្វុង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។បច្ចុប្បន្ន៖ ជនសង្ស័យទាំង ០៥នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំនុំរឿងឱ្យចាត់ការតាមនីតិវិធី ៕