About Me

header ads

ប្រុសស្អាត៖កូនខ្មែរកាត់នូវ៉ែលហ្សេឡង់ ត្រូវបានកោះហៅចូលបញ្ជីកីឡាករធ្វើតេស្តត្រៀមចូលរួម AFC U -19 Championship 2020



ប្រុសស្អាត លឹម អារុណ រ៉េយមិន វ័យ១៧ឆ្នាំ មានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិនូវ៉ែលហ្សេឡង់ មានគោលដៅនិងក្តីស្រមៃ ចង់ក្លាយជាកីឡាករបាល់ទាត់តំណាងឲ្យកម្ពុជានាថ្ងៃអនាគត ហើយចាប់អាជីពជា កីឡាករបាល់ទាត់អាជីព និងជាពិសេសគឺចង់បានឱកាសលេងឲ្យក្រុមជម្រើសជាតិគោព្រៃកម្ពុជា។ ថ្មីៗនេះ កីឡាករកូនកាត់វ័យក្មេង ត្រូវបានកោះហៅចូលបញ្ជីកីឡាករធ្វើតេស្តត្រៀមចូលរួមពាន AFC U -19 Championship 2020 នៅអ៊ូបេគីស្ថាន នាពេលខាងមុខនេះ។


ជាមោទនភាពមួយដែល លឹម អារុណ រ៉េយមិន មានសមត្ថភាពត្រូវបានកោះហៅចូលបញ្ជីកីឡាករធ្វើតេស្តត្រៀមចូលរួមពាន AFC U -19 Championship 2020 នៅអ៊ូបេគីស្ថាន។ បន្ទាប់ពីកីឡាកររូបសង្ហានេះក៏ធ្លាប់ជាប់ជាកីឡាករក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U-19) បានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន កន្លងទៅនេះផងដែរ។