About Me

header ads

រថយន្តហ្វរទូនន័រ បើកបុករះរថយន្តម៉ាកឡិចស៊ីស 1គ្រឿងនិងម៉ូតូ 2 គ្រឿងទៀតនិងបណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាលចំនួន 2នាក់នៅខណ្ឌដូនពេញ

ភ្នំពេញ៖ រថយន្តម៉ាកហ្វរទូនន័រមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនរេចង្កូតទៅបុករះរថយន្តនិងម៉ូតូ 2 គ្រឿងរបស់ធម៌នាំម្នាក់និងស្រាលម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 1 និង 10 នាទីរសៀលថ្ងៃទី 10 ខែសីហាឆ្នាំ 2020 តាមបណ្ដោយផ្លូវ R8 ក្នុងបឹងកក់សង្កាត់ស្រះចក ខណ្ឌដូនពេញ។

រថយន្តបង្កហ្វរទូនន័រ ពណ៌សពាក់ស្លាកលេខភ្នំពេញ2BA-7263រងការខូចខាតបែកចង្កៀងមុខខាងមុខផ្នែកខាងឆ្វេងជាអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ។រីឯរថយន្តរងគ្រោះម៉ាកម៉ាកឡិចស៊ីសIS250ពណ៌សពាក់ស្លាកលេខភ្នំពេញ2Z-8882ការខូចខាតកំពុងវាមុខក្រោយផ្នែកខាងឆ្វេងអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ។ចំណែកឯម៉ូតូរងគ្រោះ 2 គ្រឿងទៀតមួយគ្រឿងគ្រឿងម៉ាកសេ125 ស៊េរីឆ្នាំ 2016ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1E-4688អ្នកបើកបររងរបួសស្រាល1គ្រឿងទៀតម៉ាកសេ125 សេរីឆ្នាំ 2019 ខ្មៅរក្សាលេខភ្នំពេញ1FK-9268រងរបួសធ្ងន់ធ្ងរ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តហ្វរទូនន័រធ្វើដំណើរតាមដងផ្លូវ អែ8ក្នុងទិសដៅពីលិចមកកើតសំណើចដែលរថយន្តឡិចស៊ីសនិងម៉ូតូ 2 គ្រឿងទៀតធ្វើដំណើរតាមបណ្ដោយផ្លូវអែ 8ក្នុងទិសដៅពីកើតមកលិចខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុត្រូវបានរថយន្តហ្វរន័រចង្កូតមកខាងឆ្វេងដៃបុករះរថយន្តរងគ្រោះមួយគ្រឿងនិងម៉ូតូ 2 គ្រឿងទៀតបណ្ដាលឱ្យរងរបួសរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។

ប្រពព័ត៌មានបានបន្តទៀតថា ក្រោយកើតហេតុកម្លាំងមានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុការវាស់វែងយករថយន្តនិងម៉ូតូទាំងពីរគ្រឿងដាក់អែបចិញ្ចើមផ្លូវហើយភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាបញចប់រឿងនៅកន្លែងកើតហេតុផងដែរ៕