About Me

header ads

បុរសម្នាក់តូចចិត្តនិងមានជម្ងឺប្រចាំកាយ ជិះម៉ូតូម៉ាក ZOOMER-X មួយគ្រឿងមក លោតទឹកសម្លាប់ខ្លួនពីលើស្ពានច្បារអំពៅ សំណាងល្អប្រជានេសាទចេញទូកទៅជួយ ស្រង់ទាន់ពេលវេលា

បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី១ នាំមកកាន់ប៉ុស្តិ៍និងទាក់ទងអោយក្រុមគ្រួសារមកទទួលយកទៅ ផ្ទះវិញ ក្រោយពីរូបគេបានជិះម៉ូតូម៉ាក ZOOMER-X មួយគ្រឿងមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានច្បារអំពៅ  ដោយសារតែ តូចចិត្តនិងជម្ងឺប្រចាំកាយ តែសំណាងល្អត្រូវបានប្រជានេសាទនៅក្បែរនោះចេញទូកទៅជួយស្រង់ទាណ់ពេលវេលា។ ករណីនេះដែរបានបង្ករឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពិវេលាម៉ោង ២ និង ១៥នាទីរសៀល ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២០ នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

សម្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសដែលប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយលោតពីលើស្ពានច្បារអំពៅថ្មីនេះដែរ មាន ឈ្មោះ ចាន់ សុបញ្ញា អាយុ ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ៧Eo ផ្លូវបេតុង ក្បែរវត្តសន្សំកុសល ក្នុងសង្កាត់បឹង ទំពុន ខណ្ឌមានជ័យ។មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ព៌ណស ពាក់ស្លាកលេខភ្នំពេញ១GB-៦១៦២ ក្នុងទិសដៅពីលិចទៅកើត លុះឡើងមកដល់ពាក់កណ្តាលស្ពាន ក៏បានឈប់ម៉ូតូ និងលោតចូលទៅក្នុងទឹកទន្លេតែម្តង ភ្លាមនោះក៏បង្ករអោយមានការភ្ញាក់ផ្អើលទៅដល់អ្នក តំណើរតាមផ្លូវប្រជានេសាទដែល នៅក្នុងទន្លេក្បែរនោះ ចេញទូកទៅជួយស្រង់បានទាន់ពេលវេលាម្លេះនិងស្លាប់បាត់បង់ជីវិតមិនខានឡើយ និងប្រគល់ទៅ អោយកម្លាំងមានសម្ថកិច្ចមូលដ្ឋាន។

ក្រោយពេលកើតហេតុ បុរសដែលប៉ុនប៉ងធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនឯងពីលើស្ពានព្រះមុនីវង្សថ្មីខាងលើក៏បាន នាំមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលច្បារអំពៅទី១ ដោយគេបានប្រាប់ថា មកពីខ្លួនមានជម្ងឺខ្សោយខួរឆ្អឹងខ្នង និង ធ្លាយក្រពះ ទើបបានមកធ្វើលោតទឹកសម្លាប់ខ្លួនបែបនេះ ហើយក៏បានធ្វើការទាក់ទងទៅកាន់ឪពុកម្តាយអោយមកទទួលយកទៅផ្ទះវិញផងដែរ។