About Me

header ads

ក្រុមចម្រៀងប្រុសកូនពៅរបស់ផលិតកម្ម YG គ្រោងនឹងបង្ហាញខ្លួននៅក្នុងខែកក្កដា នេះហើយ

ក្រុមចម្រៀងប្រុសប្រចាំកូរ៉េខាងត្បូង ដែលជាក្រុមចម្រៀងកូនពៅរបស់ផលិតកម្ម YG គ្រោងនឹងបង្ហាញខ្លួនឱ្យអ្នកគាំទ្របានឃើញនៅក្នុងខែកក្កដា នេះហើយ។ តាមរយៈរូបភាព Poster បានបង្ហាញឱ្យឃើញពីសមាជិកក្រុមចម្រៀងមានឈ្មោះថា Treasure ដែលមានសមាជិកចំនួន ១២ រូប ក្នុងនោះសមាជិកជនជាតិកូរ៉េ ៨ រូប និងជនជាតិជប៉ុន ៤ រូបថែមទៀត។




នេះជាលើកទី១ ហើយ ដែលផលិតកម្ម បានសម្រេចបង្ហោះរូបភាព Poster មុនការបង្ហាញខ្លួនរបស់សមាជិកនីមួយៗ ដល់អ្នកគាំទ្របានទស្សនា។ គួរបញ្ជាក់ថា អ្នកនិយមលេងអ៊ីនធឺណេតនៅកូរ៉េ មានការរំភើបចំពោះក្រុមចម្រៀងនេះយ៉ាងខ្លាំង ហើយនិយាយថាក្រុមនេះនឹងផ្តល់នូវភាពរំជើបរំជួលសម្រាប់ផលិតកម្ម YG  ទៀតផង បើទោះបីក្រុមកូនពៅនេះ មានចំនូនសមាជិកច្រើន ខុសពីក្រុមមុនៗក៏ដោយ។



ប្រភពវីដេអូពីយូធូបឆាណែលៈ TREASURE (트레저)