About Me

header ads

ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ស្តុកវាំងននរបស់ក្រុមហ៊ុន PPC បង្ករអោយមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងនៅខណ្ឌមានជ័យ

ភ្នំពេញ ៖ ក្រណាត់វាំងននជាច្រើនដុំ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនធំត្រូវបានក្លាយជា ចំណីព្រះអគ្គីនិងរងការខូច ដោយសារ តែការឆ្លងចរន្តអគ្គិនីបង្ករជាអគ្គិភ័យឆាបឆេះឡើងនៅក្នុងបន្ទប់ឡៅតឿរបស់ក្រុមហ៊ុន ភីភីស៊ី វាំងនន(PPC CURTAIN)  បង្ករ អោយមានការភ្ញាក់ផ្អើលទទៅដល់កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និង រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿងចុះមកជួយធ្វើអន្ត រាគមន៍បាញ់ទឹកពន្លត់ផងដែរ។ករណីអគ្គិភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤៥នាទីព្រឹក ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២០ នៅចំណុចឡៅតឿរក្រុមហ៊ុន ភីភីស៊ី វាំងនន ផ្ទះលេខ ១៨២ ផ្លូវចាក់សំរាមចាស់ ភូមិដំណាក់ធំ ក្នុង សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ។




តាមប្រភពព័ត៌មានពីងាជ្ញាធរមូលដ្ឋានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលម្ចាស់ផ្ទះនិងក្រុមបុគ្គលិកកំពុង តែនៅធ្វើការខាងក្រោមនោះ ក៏ស្រាប់តែមានផ្សែងខ្មៅហុយទ្រលោក និងអនណ្តាតភ្លើងឆាបឆេះចេញពីក្នុងបន្ទប់ឡៅតឿ ខាងលើដែលជាកន្លែងស្តុកទុកក្រណាត់វាំងនននិង សម្ភារៈប្រើប្រាស់មួយចំនួនទៀតផង។ភ្លាមនោះក៏បង្ករអោយមានការ ភ្ញាក់ផ្អើលកើតឡើងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យឡើងទៅធ្វើការបាញ់ពន្លត់ និង កម្លាំងមានសម្ថកិច្ចមមូលដ្ឋានជាច្រើននាក់ បានចុះមកដល់ រួមទាំងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ៣គ្រឿងចុះមកជួយបាញ់ទឹក ពន្លត់បានទាន់ពេលវេលា និងមិនឆេះរាលដាលទៅដល់ផ្ទះដែលនៅក្បែរខាងឡើយ។





ករណីអគ្គិភ័យនៅក្នុងហាងលក់វាំងននរបស់ក្រុមហ៊ុន ភីភីស៊ី វាំងនន ខាងលើនេះ គឺកើតឡើងដោយសារតែការឆ្លងចរន្ត អគ្គិនី ដោយបានឆេះបំផ្លាញអស់ក្រណាត់វាំងននជាច្រើនដុំ និង សម្ភារៈប្រើប្រាស់អស់មួយចំនួនធំទៀតផង ហើយកម្លាំង មានសម្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ត ក្នុងចំណោមរថយន្តពន្លត់អគ្គិភ័យទាំង ៣គ្រឿងទើបធ្វើអោយភ្លើងរលត់ ទៅបាន។