តារាចម្រៀងរ៉េប Nicki Minaj ប្រកាសថានាងមានផ្ទៃពោះកូនដំបូងហើយ

តារាចម្រៀងរ៉េប Nicki Minaj កំពុងមានផ្ទៃពោះកូនដំបូងហើយ។ នេះបើតាមការប្រកាសរបស់តារាវ័យ ៣៧ រូបនេះ បានប្រកាសជាសាធារណៈលើគណនីអ៊ីនស្តាក្រាមរបស់ខ្លួន នៅយប់ម្សិលមិញនេះ អមនឹងឃ្លាសរសេរថា ស្នេហា, អាពាហ៍ពិពាហ៍ និងទារក ផ្សារភ្ជាប់នឹងក្តីរំភើប ព្រមនឹងការដឹងគុណ។ អរគុណខ្លាំងណាស់សម្រាប់ពាក្យជូនពររបស់អ្នកទាំងអស់គ្នា។ រូបភាពពពោះជាច្រើនសន្លឹក ដែល Nicki Minaj បានបង្ហាញចេញនេះ ពិតជាមានភាពច្នៃប្រឌិត សាមសមជាតារាដែលនិយមស្ទាយ៍ថ្មី ប្លែក បើទោះបីកំពុងមានទម្ងន់កូនដំបូងក៏ដោយ។




គួរបញ្ជាក់ថា Nicki Minaj បានរៀបការជាមួយនឹងតារាក្នុងអាជីពដូចគ្នាគឺលោក Kenneth Petty នៅឆ្នាំ២០០៩ កន្លងទៅ។ នៅឆ្នាំដដែលនេះ នាងក៏បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានប្រកាសចូលនិវត្តន៍ និងបំណងប្រាថ្នាចង់ចាប់ផ្តើមគ្រួសារទៀតផង។ យ៉ាងណាមិញអ្នកគាំទ្រ ពិតជាមានក្តីរំភើបជំនួស តារាចម្រៀងរ៉េប Nicki Minaj ចំពោះដំណឹងល្អមួយនេះយ៉ាងខ្លាំង។






រូបភាពពីគណនីអ៊ីនស្តាក្រាមៈ nickiminaj