About Me

header ads

តារាសម្តែងអូស្ត្រាលី កញ្ញា Margot Robbie ត្រៀមបង្ហាញមុខក្នុងខ្សែភាពយន្តរឿង ចោរសមុទ្រខារីប៊ីន (Caribbean) នៅក្នុងវគ្គថ្មី

ខ្សែភាពយន្តរឿង "ចោរសមុទ្រខារីប៊ីន" បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតទិសដៅថ្មីមួយជាមួយនឹងតារាសម្តែងអូស្ត្រាលី Margot Robbie ដែលតារាថ្មីនៃភាពយន្តធំបំផុតមួយរបស់ក្រុមហ៊ុន Disney ។ ប្រភពនៃគម្រោងផលិតស្នាដៃវគ្គថ្មីនេះ បានឱ្យដឹងថា នេះជាការដេញថ្លៃចុងក្រោយរបស់ហូលីវូដ ដើម្បីស្រមៃមើលពីខ្សែភាពយន្តបុរាណឡើងវិញ ដោយយកតួអង្គមនុស្សីជាធំ។ ដែលតារាសម្តែង ម៉ាហ្គដ រ៉ូបប៊ី នឹងក្លាយជាតួអង្គនាវិកនៃក្រុមចោរនៃមហាសមុទ្រនោះ។




សាច់រឿងផ្សងព្រេងនេះ ត្រូវបានសរសេរដោយម្ចាស់ស្នាដៃរឿង បក្សីព្រៃ កវីនិពន្ធជនជាតិអង់គ្លេស និងផលិតដោយផលិតករភាពយន្តលោក Jerry Bruckheimer។ ផ្អែកលើការជិះនៅសួនកម្សាន្ត Disney របស់ខ្សែភាពយន្តរឿង "ចោរសមុទ្រខារីប៊ីន" ចំនួន ៥ វគ្គមកហើយ ក្នុងនោះភាពយន្តសម្តែងដោយ Johnny Depp រកចំណូលបានចំនួន ៤.៥ កោដិដុល្លារសហរដ្ឋអាមេរិក នៅតារាង Box Office លើពិភពលោក អំឡុងឆ្នាំ ២០០៣ កន្លងទៅ។