ដំណឹងល្អ លោក Joe Jonas និងតារាសម្តែង Sophie Turner ទទួលបានចំណងដៃកូនដំបូងហើយ

អ្នកនាង Sophie Turner តារាសម្តែងនៅក្នុងខ្សែភាពយន្តល្បី សម្រាលបានកូនស្រីម្នាក់ហើយជាមួយស្វាមីលោក Joe Jonas ដែលជាកូនដំបូងបង្អស់របស់គូស្នេហ៍ល្បីឈ្មោះមួយគូនេះ។ អ្នកតំណាងរបស់ស្វាមីភរិយាមួយគូនេះ បានប្រកាសនៅថ្ងៃទី ២៧ ខែកក្កដា នេះថាលោក Joe Jonas និង Sophie Turner ពិតជាត្រេកអរក្នុងការបានចំណងដៃកូនដំបូងនេះយ៉ាងខ្លាំង។ គួរបញ្ជាក់ថា Turner ជាតារាសម្តែងជនជាតិអង់គ្លេស វ័យ ២៤ ឆ្នាំ ដែលបានសម្តែងជាតួអង្គ Sansa Stark ក្នុងរឿង “Game of Thrones”។ ចំណែកឯលោក Jonas ជាសមាជិកក្រុមចម្រៀងប៉ុប Jonas Brothers ដែលអ្នកទាំងពីរបានរៀបការស្ងាត់ ៗ កាលពីខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ។ គេហទំព័រល្បីល្បាញ TMZ.com បាននិយាយថា ទារកនោះជាក្មេងស្រី ដែលមានឈ្មោះ Willa ហើយបានកើតនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុង Los Angeles នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ១ សប្តាហ៍មកនេះ។







ប្រភពពីៈ Reuter