About Me

header ads

ជនជាតិចិនចូលដេកនៅសណ្ឋាគារត្រូវចោរលួចរថយន្តបាត់ក្រោយមកតាមរកឃើញតាមប្រព័ន្ធGPSវិញ

ភ្នំពេញ៖ រថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿងដែលបុរសជនជាតិចិនម្នាក់បានជួលពីស្រ្តីជនជាតិខ្មែរម្នាក់ទៀតជិះត្រូវបានចោរលួចយកទៅបាត់កាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ខណៈដែលគាត់ ចូលទៅដេកនៅក្នុងសណ្ឋាគារមួយយីហោ«ហុងជីឌីង»ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ប៉ុន្តែក្រោយពេលដឹងថារថយន្តដែលខ្លួនជិះត្រូវចោរលួចបាត់បុរសជនជាតិចិននេះបានប្ដឹងនគរបាលនិងប្រាប់ទៅស្រ្តីដែលជាម្ចាស់រថយន្ត ទើបស្រាវជ្រាវតាមប្រព័ន្ធGPS ហើយបានរកឃើញរថយន្តមកវិញ។ដោយជនសង្ស័យបសនដោះស្លាកលេខចោលនិងគ្របទុកនៅក្បែរផ្ទះមួយស្ថិតនៅក្នុងបុរីរុងរឿងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តខាងលើម៉ាកតូយ៉ូតាព្រូសពណ៍ក្រហមពាក់ស្លាក លេខ2AE-1623 ដែលជាកម្មសិទ្ធិរបស់ស្រ្តីម្នាក់ឈ្មោះខៀវ ធាវី មានទីលំនៅផ្ទះលេខ១៦ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។គាត់បានបង់រំលស់រថយន្តនេះពីក្រុមហ៊ុនលីហួរ ក្នុង១ខែជាង២០០ដុល្លារ រួចហើយបានជួលបន្តទៅឲ្យបុរសជនជាតិចិនម្នាក់ឈ្មោះLong Yueshan អាយុ៥៧ឆ្នាំ មុខរបរជាជាងជួសជុលម៉សុីនក្នុងតម្លៃ១ខែ៤០០ដុល្លារ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហតុបុរសជនជាតិចិនខាងលើបានជិះរថយន្តត្រឡប់មកពីជួសជុលម៉ាសុីនឲ្យគេនីម្ដុំស្ពានទី១៤ ភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។បន្ទាប់មកបានចូលទៅដេកនៅក្នុងសណ្ឋាគារខាងលើដោយទុករថយន្តនៅខាងមុខសណ្ឋាគារនោះ លុះក្រោយមកត្រូវបានចិរលួចបាត់។រហូតព្រឹកឡើងទើបបុរសជនជាតិចិននេះបានដឹងថាបាត់រថយន្តក៏បានប្រាប់ទៅស្រ្តីជាម្ចាស់រថយន្តឲ្យដឹងនិងប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍កាកាបទី២និងនគរបាលខណ្ឌពោធិ៍សែនជ័យជួយអន្តរាគមន៍ ។

ប្រភពដដែលបានបន្តទៀតថា ក្រោយមកនគរបាលបានធ្វើការស្រាជ្រាវតាមរយៈប្រព័ន្ធGPSដែលភ្ជាប់នៅក្នុងរថយន្តស្រាប់ហើយក៏បានដឹងថារថយន្តស្ថិតនៅក្នុងភូមិសាស្រ្តភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។បន្ទាប់មកកម្លាំងនគរបាលខាងលើសហការណ៍ជាមួយម្ចាស់រថយន្តទាំង២នាក់តាមរកហើយឃើញរថយន្តនេះត្រូវជនសង្ស័យដោះស្លាកលេខនិងគ្របទុកចោលនៅក្បែរផ្ទះមួយកន្លែងក្នុងបុរីរុងរឿង ទើបយកមកវិញហើយមិនបានឃើញជនសង្ស័យនៅជិតនោះឡើយ៕