About Me

header ads

មន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ មន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) ក្នុងវិស័យទេសចរណ៍ ដល់មូលដ្ឋានអាជីវកម្មទេសចរ ដែលមានសិក្ខាកាមចូលរួមចំនួន ៦៩នាក់ នៅមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។

បញ្ជាក់: ចំពោះអាជីវកម្មក្លឹបកំសាន្ត និងអាជីវកម្មខារ៉ាអូខេ (KTV) អាចកែប្រែមកជាអាជីវកម្មភោជនីយដ្ឋានវិញបាន តែត្រូវមកធ្វើការស្នើសុំធ្វើអាជ្ញាបណ្ណទេសចរណ៍ថ្មី នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ដោយមន្ត្រីជំនាញនឹងធ្វើការចុះត្រួតពិនិត្យជាមុនសិន ទើបសម្រេចចេញច្បាប់ថ្មីជូន ។

 ចំពោះអាជីវកម្ម ម៉ាស្សា ស្ប៉ា មិនអនុញ្ញាត្តិអោយដំណើរការទេ រង់ចាំសេចក្តីជូនដំណឹងថ្មីរបស់ក្រសួង នៅពេលក្រោយ ៕