About Me

header ads

បុរសជាជនបរទេសម្នាក់បើករថយន្តម៉ាក ហាយលែនឌ័រឆ្លងផ្លូវទៅបុកម៉ូតូម៉ាក ហុងដា C125 បណ្តាលអោយបុរសម្នាក់បាក់ជើងម្ខាងនៅក្បែរក្រសួងមាហាផ្ទៃ

ភ្នំពេញ ៖ បុរសជាជាងជួសជុលរថយន្តម្នាក់ បានរងរបួសបាក់ជើងខាងស្តាំម្ខាងធ្ងន់ធ្ងរ ខណៈដែលកំពុងតែជិះម៉ូតូម៉ាកហុងដា C125 មួយគ្រឿង ហើយត្រូវរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងដែលបើកបរដោយបុរសជាជនបរទេសម្នាក់បើកឆ្លងផ្លូវមកបុកពេញទំហឹង និងកិនម៉ូតូជាប់ខាងក្រោមនោះ។ករណិនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២០ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ ៤១ ក្បែរក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។




តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ជា សុញឹប ហៅ ថាច អាយុ ៣៨ឆ្នាំ មុខរបរជា ជាងជួសជុលរថយន្ត មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល។មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាកហុងដា C125 ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ១G-៥៥៩៨ មួយគ្រឿងតែម្នាក់ឯង ដោយមានដឹកគ្រឿងបន្លាស់រថយន្តមួយចំនួន តាមបណ្តោយ ផ្លូវព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ព៌ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២X-៣៣២០ មួយគ្រឿង បើកបរដោយបុរសជាជនបរទេសម្នាក់ ក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវក៏ទៅបុកម៉ូតូជាប់ខាងក្រោម និង បុរសរងគ្រោះបានបាក់ជើងខាងស្តាំម្ខាងរងរបួសធ្ងន់តែ ម្តង។




ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន ចុះមកដល់ហៅរថយន្តសាមុយមកដឹកយកបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត និងធ្វើការវាស់វែងយករថយន្តម៉ាកហាយឡែនឌ័របង្ករ និងម៉ូតូរបស់ជនរងគ្រោះ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត។