About Me

header ads

ពលរដ្ឋងាយរងគ្រោះចំនួន ៤៣៤ គ្រួសារក្នុងស្រុកក្រូចឆ្មារ ទទួលអំណោយមនុស្សធម៍ពីកាកបាទក្រហមកម្ពុជា

( ត្បូងឃ្មុំ ): លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាអញ្ជើញចុះសំណេះសំណាល ចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន  ៤៣៤ គ្រួសារ នៅភូមិទី ៣ និងទី ៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសុួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីមកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងអាណិតអាសូរ ជាពិសេស ក្តីព្រួយបារម្ភ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋទាំងអស់កំពង់ប្រឈម និងជំងឺឆ្លងរាតត្បាតកូវីត-19 នេះ ។

លោកជំទាវ បានបញ្ជាក់ថា អំណោយដែលមកចែកជូននាពេលនេះ ដើម្បីសម្រួលតម្រូវការចំពោះមុខសម្រាប់បងប្អូន ដោយមិនប្រកាន់ពូជសាសន៍ សាសនា និន្នាការនយោបាយនយោបាយនោះឡើយ គឺទីណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា សម្រាប់គ្រប់គ្នា គ្រប់ពេលគ្រប់ទីកន្លែង ។
លោកជំទាវក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពជាចម្បង ត្រូវមានអនាម័យស្អាតជានិច្ច ជាពិសេស បន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា ។បន្ថែមពីនេះ សូមប្រជាពលរដ្ឋទាំងអស់ បន្តខិតខំប្រឹងប្រែងប្រកបរបរបង្កបង្កើនផល ដើម្បីជីវភាពគ្រួសារ និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមណីកម្មសាសនា ជាតិសាសន៍ ក្រោមម្លប់នៃសន្តិភាព ។

ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាំយកមកចែកជូនជនងាយរងគ្រួសារទាំង ៤៣៤ គ្រួសារនាឱកាសនោះរួមមាន អង្ករ មី ត្រីខ សាប៊ូ ឃីត និងថវិកាចំនួនមួយចំនួនផងដែរ ៕







សុខ ផន TV5 ត្បូងឃ្មុំ