About Me

header ads

ស.ស.យ.ក ស្រុករំដួល បើកកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅបន្តនៅខែសីហា

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអាទិត្យ ០៦ កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការ ស.ស.យ.ក ស្រុករំដួល ខេត្តស្វាយរៀង បើកកិច្ចប្រជុំប្រចាំខែ កក្កដា និងលើកទិសដៅបន្តនៅខែសីហា ក្រោមអធិបតីភាពរបស់លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានក្រុមការងារ សសយក ចុះជួយស្រុករំដួល និងលោកអនុប្រធាន  សឺន ជុំសុធន អនុប្រធានក្រុមការងារ ស.ស.យ.ក ចុះជួយស្រុករំដួល ខេត្តស្វាយរៀង និងជាលេខាធិការនៃក្រុមការងារ ។

នៅក្នុងអង្គប្រជុំប្រចាំខែនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ព្រាប ផាន់នី សមាជិកក្រុមការងារ និងលោក កៅ សាវុន សមាជិកក្រុមការងារ ព្រមទាំងសមាជិក សមាជិកានៃ ស.ស.យ.ក ចុះជួយស្រុករំដួល ខេត្តស្វាយរៀង។សូមបញ្ជាក់ជូនថា គឺមានវត្តមានចូលរួមពីយុវជន ស.ស.យ.ក ស្រុករំដួលទាំង១០ឃុំបានចូលរួមសរុប ២០នាក់, ស្រី ០៤នាក់។ នៅក្នុងអង្គប្រជុំនេះផងដែរ លោក ចាន់ ធាន ជាសមាជិកគណ:កម្មាធិការ ស.ស.យ.ក ស្រុករំដួល បានឡើងធ្វើរបាយការណ៍សង្ខេបពីសកម្មភាពរបស់ ស.ស.យ.ក ស្រុករំដួលបានអនុវត្តកន្លងមក និងទិសដៅអនុវត្តបន្តជូនគណៈអធិបតី និងអ្នកចូលរួមទាំងអស់បានជ្រាបជារបាយការណ៍។

នាឱកាសនោះផងដែរលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានក្រុមការងារ ស.ស.យ.ក ចុះជួយស្រុករំដួលមានមតិសំណេះសំណាលជាមួយយុវជនស្រុករំដួល ហើយលោកក៏បានផ្ដាំផ្ញើដល់យុវជននៅតាមឃុំនីមួយៗឲ្យ ចេះជួយដល់សមាជិកយុវជនណាដែលមានទុក្ខធុរៈត្រូវចេះរាយការណ៍និងចូលរួមជួយតាមកម្លាំងសទ្ធា ហើយលោកក៏បានប្រាប់ដល់យុវជន ដែលមានបំណងចង់ចិញ្ចឹមកង្កែប និងបង្កង ត្រូវនាំគ្នាទៅចូលរួមមើលវិធីសាស្ត្រ និងបច្ចេកទេសចិញ្ចឹមនៅផ្ទះរបស់លោកផ្ទាល់ ដើម្បីយកមកអនុវត្ត  ក្នុងនោះដែរលោកក៏បានប្រាប់ ដល់យុវជនដែលមានបំណងចិញ្ចឹម លោកវេជ្ជបណ្ឌិតថានិងឲ្យពូជ និងសំណាញ់សម្រាប់ដាក់ចិញ្ចឹមផងដែរ។លោក វេជ្ជបណ្ឌិត រស់ ថុន បានលើកឡើងបន្តទៀតថា៖យុវជននៅតាមឃុំបង្កើតក្រុម មេឌាផេក ដើម្បីដឹងពីពត៌មានផ្សេងៗ ហើយលោកក៏បានឲ្យគណកម្មការឃុំនីមួយៗលើកឡើងពីបញ្ហាប្រឈម ក្នុងនោះបានឡើងលើកពីបញ្ហាប្រឈម គឺការញែកចេញឲ្យដាច់រវាងយុវជន សសយក និងយុវជនបក្ស យើងត្រូវញែកចេញដែលឬទេ ។លោកវេជ្ជបណ្ឌិត រស់ ថុន បានបញ្ជាក់ដល់យុវជនតាមឃុំទាំងអស់ឲ្យញែកចេញឲ្យដាច់តាមការណែនាំ ពីព្រោះយុវជនយើងមិនអាចស្ថិត ក្នុងរចនាសម្ព័ន្ធពីរបានទេ។

បន្ទាប់ពីសំណេះសំណាលជាមួយក្រុមការងារ និងយុវជន ព្រមទាំងគណ:កម្មាធិការឃុំទាំង១០ នៃស.ស.យ.ក ស្រុករំដួល ខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត រស់ ថុន ក៏បានធ្វើការផ្តាំផ្ញើទៅដល់យុវជនទាំងអស់ ត្រូវពេលចុះទៅតាមមូលដ្ឋាន សូមធ្វើការងារណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនដែលនៅតាមមូលដ្ឋានស្រុករំដួល ត្រូវចេះរក្សាអនាម័យអោយបានល្អ ថែរក្សាសុខភាព លាងដៃ ពាក់ម៉ាស និងគោរពនូវគោលការណ៍របស់ក្រសួងសុខាភិបាលដែលណែនាំពីការការពារនៃឆ្លងជំងឺកូវីដ១៩ ដោយសារជំងឺកូវីដ១៩វាជាជំងឺគួរអោយភ័យខ្លាច ប៉ុន្តែបើយើងចេះថែរក្សា អនាម័យ និងគោរពនូវគោលការណ៍របស់ក្រសួងសុឋាភិបាលវាជាការងាយស្រួលសម្រាបយើងអោយរួចផុតពីការឆ្លងជំងឺ និងមានសុវត្ថិភាពក្រុមគ្រួសារ និងមនុស្សនៅជំវិញខ្លួនយើង៕