About Me

header ads

និមិត្តសញ្ញា កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នាទីស្តីការគណៈរដ្ឋមន្រ្តី មានកម្មវិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដឹកនាំប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC រួមទាំងទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រី អភិបាលខេត្ត ដែលជាអនុប្រធាន និងប្រធានគណៈកម្មការជំនាញទាំងអស់ ។


កិច្ចប្រជុំបានឯកភាពលើការសម្រេចលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា (ឬពាក្យស្លោក)  ដោយ៣ទម្រង់នេះ បានសម្រេចជាគោលការណ៍ហើយដោយនៅកែសម្រួលបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងពាក្យពេចន៍នៃបាវចនា ខណៈស្លាកសញ្ញា និងនិមិត្តសញ្ញាត្រូវបានឯកភាពទាំងស្រុង។ យើងបានទទួលយកនូវការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនាប្រធាន CAMSOC រួចហើយៗ យើងបានសម្រេចទៅលើយន្តការនៃការប្រកាសជាផ្លូវការ ក្រោយពីសម្រេចចុងក្រោយ ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីឲ្យគណៈកម្មការជំនាញទាំងអស់នៃCAMSOC នឹងចាប់ផ្តើមដំណើរនាពេលបន្តបន្ទាប់។ជាមួយគ្នានោះ កិច្ចប្រជុំក៏បានសម្រេចលើការធ្វើពិធីប្រកាសរាប់ថយក្រោយជាផ្លូវការនៃដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលមានចំនួន១០០០ថ្ងៃគត់។ នេះជាការបញ្ជាក់ជូនបន្ថែមរបស់ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន។


ក្រៅពីនេះសម្តេចពិជ័យសេនាក៏បានណែនាំឲ្យគណៈកម្មការជំនាញផ្សព្វផ្សាយឲ្យបានគគ្រឹកគគ្រង នៃដំណើរការស៊ីហ្គេម ឆ្នាំ២០២៣នេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវភ្ជាប់ការផ្សព្វផ្សាយជាមួយគ្នានូវវិមាន ឈ្នះ ឈ្នះ ផងដែរ ពីព្រោះថា វិមាន ឈ្នះ ឈ្នះ គឺជាគោលការណ៍មួយឆ្ពោះទៅរកសន្តិភាព និងឆ្ពោះទៅស៊ីហ្គេម ២០២៣ ដោយស៊ីហ្គេម ឆ្នាំ២០២៣ អាចកើតមានឡើង គឺអាស្រ័យដោយជោគជ័យ នៅក្នុងអត្ថន័យនៃសន្តិភាព។


សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានCAMSOCក៏បានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពការងារឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ រយៈពេលជាង១០ថ្ងៃ ដែលមានការបរិច្ឆេតពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ៕