About Me

header ads

ប្រាប់មិត្តភក្ដិថាទៅងូតទឹកស្រាប់តែបាត់ឈឹង ពេលចុះរាវក្នុងស្រះប្រទះឃើញសាកសព

ភ្នំពេញ៖ យុវជនជនជាកម្មករសំណង់ម្នាក់បានស្លាប់ដោយសារលង់ទឹកស្រះមួយកន្លង និងត្រូវបានមិត្តភក្ដិនាំគ្នារាវកឃើញសាកសព បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដែលចំណុចកើតហេតុខាងលើនោះស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាណង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនដែលស្លាប់នោះឈ្មោះសេក ប៊ុនធន់ អាយុ២៤ឆ្នាំពិការដៃ មុខបរកម្មករសំណង់នៅសំណង់ផ្ទះល្វែងឡុងទិត្យ និង មានស្រុកកំណើតនៅកក្នុងធ្លក ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ពិការ និងស្នាក់នៅផ្ទះជួលម្ដុំបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រោយពីធ្វើការបានរយៈពេល១ព្រឹកដល់ពេលសម្រាកហូបបាយ យុវជនរងគ្រោះខាងលើបានប្រាប់មិត្តភ័ក្រ្តថាទៅងូតទឹកស្រះមួយកន្លែងមុខម៉ុងសពចិន ក្បែរការដ្ឋានសំណង់នោះដែរ។បន្ទាប់មកក៏ស្រាប់តែបាត់ឈឹងមិនឃើញត្រឡប់ទៅវិញឡើយ ដោយចាំបាត់ៗមិត្តភក្ដិបានតាមរកគ្រប់កន្លែងប៉ុន្តែមុនបានឃើញសោះ ហើយសង្ស័យថាលង់ទឹកទើបចុះរាវរកក្នុងស្រះនោះហើយក៏ប្រទះឃើញសាកសព ។

ប្រភពដដែលបានបន្តថា ក្រោយមកបាននាំគ្នាស្រង់សពឡើងគោកនិងរាយការណ៍ជូននគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចុះទៅពិនិត្យហើយក្រុមគ្រួសារជនរងគ្រោះសម្រេចមិនប្ដឹងផ្ដល់អវីឡើងនិងសុំយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕