About Me

header ads

ឆក់ទូរសព័្ទ​ដៃពីនារីរូបស្អាតម្នាក់បានសម្រេច​តែរត់មិនរួចពី ពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់​បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច​ កាលពីវេលាម៉ោង៦​ និង៤០នាទីព្រលប់​ ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវ២៧១​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ហេីយព្យាយាមគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋ​ចាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ​ ។ ជនសង្ស័យ​ទាំង២នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖​ ទី១​ ​ឈ្មោះ​ កុល​ កែវ​  ភេទប្រុស​ អាយុ​១៥ឆ្នាំ​ មុខរបរ​នៅ​ផ្ទះ​ ស្នាក់នៅ​ ភូមិ​ត្នោត​ជ្រុំ​ សង្កាត់​បឹង​ទំពុន​២​ ខណ្ឌ​មាន​ជ័យ​ (ជាអ្នកបេីក​ម៉ូតូ​ ) ។ ទី២​ ឈ្មោះ​ ជាង​ ដេវិត​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរ​ជាង​បាញ់ថ្នាំ​ ស្នាក់នៅ​ភូមិ​ត្នោត​ជ្រុំ​  សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ (ជាអ្នក​ធ្វើ​សកម្មភាព​ឆក់)​ ។  ដោយឡែកនារីរងគ្រោះ​ មានឈ្មោះ​ ទី​ ទី​ អាយុ២១ឆ្នាំ​ មុខរបបលក់ផលិតផលអនឡាញ​ ស្នាក់នៅម្ដុំផ្សារចំការដូង​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។




បេីតាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុនោះ​ រូបនាងបានជិះPassApp ចេញពីផ្ទះនៅចំការដូង​គោលបំណងមកផ្លូវមុន្នីវង្ស​ ដោយឆ្លងកាត់ផ្លូវ២៧១​ ខណះមកដល់ចំណុចកេីតហេតុ​ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលេីជិះម៉ូតូមួយគ្រឿងម៉ាក​ Suzuki Nex ពណ៌ស​ លាយខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1HX-5364 ធ្វេីដំណេីរមកពីក្រោយ​រួចឆក់ទូរស័ព្ទដៃ​ ពីដៃគាត់បានសម្រេច​ ។ គ្រានោះ​ជនរងគ្រោះក៏ស្រែកចោរៗដេីម្បីឲ្យប្រជាពលរដ្ឋជួយដេញចាប់បាននៅសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ រួចទាក់ទងទៅសមត្ថកិច្ចចុះមកវាយខ្នោះផងដែរ​ ។ ក្រោយមក​ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២​ បានឃាត់ជនសង្ស័យទាំង២នាក់ខាងលេីប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលផ្សារដេីមថ្កូវ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​ ។ ចំណែកនារីរងគ្រោះក៏ទទួលបានទូរស័ព្ទពីសមត្ថកិច្ចវិញ​ និងដាក់ពាក្យបណ្ដឹងទៅលេីជនសង្ស័យទាំង២នាក់​ ដេីម្បីឲ្យសមត្ថកិច្ចជំនាញអនុវត្តន៍តាមច្បាប់ផងដែរ​ ៕​