About Me

header ads

នគរបាលខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ម្ដាយនិងកូន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការស្រាវជ្រាវរកឃើញមុខសញ្ញាជួញដូរគ្រឿងញៀន ហើយបានចុះទៅសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ធ្វើការបង្រ្កាបនិងចាប់ខ្លួនបាន២នាក់ម្ដាយនិងកូននាំទៅសាកសួរនិងចាត់ការតាមច្បាប់។

ការចាប់ខ្លួននោះបានធ្វើឡើង ក្រោមការសម្របសម្រួលពីលោកមុត តារា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១៨០ក្រុមទី៧ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យខាងលើនោះកូនប្រុសឈ្មោះ លី ហាក់ឡេង អាយុ១៨ឆ្នាំ និងម្ដាយឈ្មោះ ងួន សំបូរ អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ដោយនគរបាលដកហូតបានថ្នាំញៀនចំនួន២កញ្ចប់។

នគរបាលបានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួនមុខសញ្ញាជនសង្ស័យនោះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការស្រាវជ្រាវយូរមកហើយ ទំរាំតែកំណត់បានច្បាស់លាស់ បន្ទាប់មកថ្ងៃទី១៣ ខែកក្កដានេះ ទើបកម្លាំង ចុះទៅធ្វើការបង្រ្កាបនិងចាប់ខ្លួនបានទាំង២នាក់ម្ដាយនិងកូន រួចដកហូតថ្នាំញៀន២កញ្ចប់ ក្រោយមកបាននាំទៅសាកសួរនិងចាត់ការតាមច្បាប់៕