About Me

header ads

នាយឧត្តមសេនីយ៍អឺុឈានបានផ្តល់ថវិកាផ្ទាល់ខ្លួនជូនដល់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន សំរាប់ការងារមនុស្សធម៌

(ប៉ៃលិន) រសៀលថ្ងៃទី១២ខែកក្តដាឆ្នាំ២០២០នេះនាយឧត្តសេនិយ៍អឺុឈានរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានផ្តល់ថវិការចំនួន២០.០០០ដុល្លា(ពីរម៉ឺនដុល្លាអាមេរិក)ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនដើម្បីយកថវិកាទាំងនេះដើម្បី បេសកកម្មមនុស្សធម៌ពិសេសជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រទូទាំងខេត្តប៉ៃលិន។

ជាមួយគ្នានេះឯកឧត្តម ហុកសុផលអនុប្រធានស.ស.យ.ក.ខេត្តក្នុងនាមលោកជំទាវបណ្ឌិតប្រធានស.ស.យ.ក.ខេត្តប៉ៃលិន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ឯកឧត្តម អីុ ឈានប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ដែលបានឧបត្ថម្ភថវិកាដ៍សន្ធឹកសន្ធាប់ជូនដល់ស.ស.យ.ក ខេត្តប៉ៃលិនដើម្បីបន្តបេសកកម្មមនុស្សធម៌ជួយដល់ទុរគតជនចាស់ជរា  ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីដ19។

  សូមឯកឧត្តមនិងសហការីព្រមទាំងក្រុមគ្រួសារបុត្រាបុត្រីបានប្រកបដោយពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណ: សុខ: ពល:កុំបីឃ្លៀងឃ្លាតឡើយ៕