About Me

header ads

ជនសង្សយ័ម្នាក់រួមនិងថ្នាំញៀនត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកធ្វើការឃាត់ខ្លួនបាន

កំពង់ឆ្នាំងះ
ជនសង្សយ័ម្នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសហការជាមួយកងរាជអាវុធហត្ថខេត្តធ្វើការបង្ក្រាបបានខណះដែលការបង្ក្រាបធ្វើសកម្មភាពរក្សារទុកនៅសារធាតុញៀនខុសច្បាប់ ។


កិច្ចប្រតិបត្តការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ០៨:២0នាទី  ព្រឹក ថ្ងៃទី២៦.ខែកក្តដា.ឆ្នាំ២០២០  ។កិច្ចប្រតិបត្តការខាងលើនេះដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពងើត្រឡាចលោកវរសេនីយ៍ត្រី រស់ វុទ្ធា បានចុះធ្វើការ បង្ក្រាបករណីរក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី។ 


កិច្ចប្រតិបត្តការខាងលើនេះធ្វើឡើងនៅចំនុច ភូមិ ដេីមពពេល ឃុំថ្មរឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងដោយបានធ្វេីការឃាត់ខ្លួនជនសង្ស័យ០១ នាក់
១.ឈ្មោះ ម៉ាន លឹប ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃពីស ឃុំឈូកសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង.
នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងចាប់យកបាបរួមមាន:
១.ម្សៅក្រាមព៌ណសថ្លា(ម៉ាទឹកកក)ចំនួន០២កញ្ចប់តូចទម្ងន់១.១៦ក្រាម(ថ្លឹងទាំងថង់វេចខ្ចប់)។
២.ទូរស័ព្ទដៃចំនួន០២គ្រឿង-ម៉ាកSAMSUNGខ្មៅ-ម៉ាកNOKIA.ចុចពិល ខ្មៅលាយក្រហម៕ ដោយសុក្ខារិន

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានក៍សាងឯកសារបញ្ជូនមកការិយាល័យជំនាញ កសាងសុំណុំរឿងចាត់ការបន្តបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនិតិវិធីផងដែរ ៕