About Me

header ads

ស្រ្តីជាម្ដាយនិងកូនតូចម្នាក់អាយុ៣ឆ្នាំ រងគ្រោះដោយសារភ្លើងឆេះនៅពេលឪពុកឡើងផ្សារលើតំបូលផ្ទះធ្លាក់មកលើដប់សាំងខាងក្រោមបណ្តាលផ្ទុះឆេះ

កំពង់ឆ្នាំង៖ 
ស្ត្រីជាម្ដាយនិងកូនតូចអាយុ៣ឆ្នាំបានរងរបួសដោយសារភ្លើងឆេះនៅពេលឪពុកឡើងផ្សាដំបូលផ្ទះកម្ទេចភ្លើងធ្លាក់លើដបសាំងនៅខាងក្រោមឲ្យឆាប់ឆេះផ្អើលអ្នកស្រុកទាំងព្រឹក ។




ហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹកនេះបានកើតឡើងនៅវេលាម៉ោង ៨:៣៥ នាទីព្រឹកថ្ងៃទី០១កក្កដា 2020 ស្ថិតនៅក្នុងភូមិកំពង់បាស្រូវត្បូង ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានករណីភ្លើងឆេះម្ដាយនិងកូន មូលហេតុមកពីឪពុកកំពុងផ្សារដំបូលផ្ទះ ម្ដាយវាល់សាំងលក់អោយគេនៅខាងក្រោម បណ្តាលឱ្យឆាបឆេះម្ដាយនិងកូនបណ្ដាលឱ្យផ្អើលអ្នកស្រុកតែ។


អធិការនគរបាលស្រុកជលគិរីលោកវរសេនីយ៍ឯកចុងបានឲ្យដឹងតាមលាក់ទូរស័ព្ទនៅវេលាម៉ោង 11 និង 23 នាទីថ្ងៃទី 1 កក្កដា 20២០ នេះថាស្ត្រីរងគ្រោះជាម្ដាយមានឈ្មោះ ណែម ឡា អាយុ ៣៧ ឆ្នាំ និងកូនឈ្មោះ សាំង គឹមស៊ន់ អាយុ៣ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងម្ដាយនិងកូន ។


អធិការនគរបាលស្រុកជលគិរីបានឲ្យដឹងទៀតថាដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក កុមារារងគ្រោះត្រូវបានកនរុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាឯក្រុងភ្នំពេញ  ។
ដោយឡែកស្ត្រីរងគ្រោះជាម្ដាយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ  ។ នៅក្នុងហេតុការអគ្គីភយ័ខាងលើនេះបណ្តាលអោយសម្ភារខូចខាតមានដូចជាៈ សាំង ៣កាន និងសាំដបតូចៗ៥០ដប និងទឹកសុទ្ធដបធំ១០ដប ៕