About Me

header ads

រថយន្តរ៉េហ្វ័របេីកបុុកម៉ូតូរងរបួសបាក់ម្ខាងហេីយព្យាយាមបេីករត់ត្រូវសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តលឿនជ្រុលបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជេីងម្ខាងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២០​ ខែកក្កដា​  ឆ្នាំ២០២០​ នៅចំណុចមុខវត្តទួលទំពូង​ តាមបណ្តោយផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទួលទំពូង១​ ខណ្ឌចំការមន​ ហេីយព្យាយាមបេីករត់រហូតមកដលផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ត្រូវបានសមត្ថកិច្ចដេញឃាត់បានភ្លាមៗ។



តាមសាក្សីនៅកន្លែងកេីតហេតុបាន​ ឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៍ខ្មៅ​  ពាក់ស្លាកលេខពោធិ៍សាត់1J 8595 ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកRAV4 ពណ៍ខឿវ​ ពាក់ស្លាកលេខភ្នំពេញ2G 0328 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកេីតទៅលិចហេីយបានបត់ឆ្វេងបំណងទៅផ្លូវលេខ១៣៥ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យជនរងគ្រោះរបួសបាក់ជេីងខាងឆ្វេង។


សាក្សីដដែលបានបន្តថា​ ភ្លាមនោះជនសង្ស័យបានព្យាយាមបេីករថយន្តគេចខ្លួនរហូមកដល់ផ្លូវលេខ២៧១​ ជិតនិងមន្ទីរពេទ្យរុស្ស៊ីក៏ត្រូវនគរបាលដេញឃាត់បានភ្លាមៗតែម្តង​ ។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗដោយឡែកម្ចាស់រថយន្តនិងរថយន្តរួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅអធិការនគរបាលខណ្ឌចំការចំការមនរងចាំដោះស្រាយតាមច្បាប់៕ដោយសុខា