About Me

header ads

ស្រុកកំពង់លែងបើកកិច្ចប្រជុំត្រួតពិនិត្យនិងពង្រឹងជំនាញក្នុងអង្គភាពនិងការរិយាលយ័ទាំង១៣ក្នុងស្រុក

កំពង់ឆ្នាំង:
កិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការ ងាររបស់ការិយាល័យអង្គភាពជំនា ញទាំង ១៣ របស់រដ្ឋបាលស្រុកកំពង់លែង។កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ រដ្ដ្ឋបាលស្រុកកំពង់លែង បាន បើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និង ពង្រឹងការងាររបស់ការិយាល័យ អង្គភាពជំនាញចំណុះឱ្យរដ្ឋបាលស្រុកកំពង់លែង ទាំង ១៣ ដោយមានការចូលរួមពីសំណាក់ លោក ចេង ចាន់ដូណា អភិបាលស្តីទីស្រុកកំពង់លែង ព្រមទាំង លោក លោកស្រី នាយក នាយករង ប្រធាន អនុប្រធាន មន្ត្រីរាជការ  និងស្មៀនឃុំទាំង៩ ចូលរួមផងដែរ  ។



លោក ចេង ចាន់ដូណា អភិបាល ស្តីទីបានមានប្រសាសន៏បើកនៃកិច្ចប្រជុំដោយលើកឡើងថាៈ ក្រោយពីការធ្វើសមាហរណកម្ម និងអនុវត្តកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែ ទម្រង់រដ្ឋបាលសាធារណៈ និងការ អភិវឌ្បមូលដ្ឋានប្រកបដោយគុណ ភាព មានការចូលរួម គណនេយ្យ ភាព សមធម៌ និងបរិយាប័ន្នជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងកំណែទម្រង់ អភិបាលកិច្ចនៅថ្នាក់ក្រោមជាតិយើងទាំងអស់គ្នាគួរតែគោរពអនុវ ត្តដោយយកចិត្តទុកដាក់លើការព ង្រឹងសមត្ថភាពរបស់ខ្លួនដើម្បើបម្រើការងារទៅតាមតួនាទី និងភា រកិច្ចរបស់ខ្លួន  ។   

នៅក្នុងកិច្ចប្រជុំលោក ចេង ចាន់ដូណា ក៏បានសំនូមពរដល់សមាជិក សមាជិកា ពិសេសអង្គភាព ការិយាល័យជំនាញដែលទើបធ្វើសមាហរណកម្មចូលក្នុងរដ្ឋបាលស្រុក នៃក្រសួ ងមហាផ្ទៃចូលរួមមតិយោបល់លើ កឡើងពីបញ្ញាប្រឈម ភាពងាយ ស្រួល និងលំបាកឱ្យបានផុលផុសដើម្បីពិនិត្យ ពិភាក្សារួមគ្នាដោះ ស្រាយបន្តបន្ទាប់ឱ្យកិច្ចការជំនាញ និមួយៗទទួលបានជោគជ័យ  ៕