About Me

header ads

ឪពុកម្ដាយនាំកូនប្រុសដែលប្រដៅលែងស្ដាប់និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីកាត់កាល់ចោល

ភ្នំពេញ៖ ក្រោយរងទឹកភ្នែករយៈពេលជិត១០ឆ្នាំព្រោះតែកូនប្រុសពៅម្នាក់ធ្វើបាបបំផ្លិចបំផ្លាញទ្រព្យសម្បត្តអស់រាប់ម៉ឺនដុល្លារហើយគ្មានសង្ឃឹមថានិងអាចកែប្រែបាននោះ បុរសចំណាស់ម្នាក់រួមនិងស្រ្តីចំណាស់ម្នាក់ទៀតដែលជាប្រពន្ធបាននាំកូនប្រុសពៅដែលប្រដៅលែងស្ដាប់នោះទៅកាន់ប៉ុស្តិ៍ប៉ូលិសភ្លើង ឆេះរទះ  ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ឲ្យជួយធ្វើកិច្ចសន្យាកាត់កាលកូនប្រុសខាងលើចោល។

បុរសនោះឈ្មោះ ម៉ក់ សុន អាយុអាយ៦២ឆ្នាំ មុខរបរកម្មករ និងប្រពន្ធឈ្មោះ មៃ អុន អាយុ៦៥ឆ្នាំមុខរបរមេផ្ទះដែលទីលំនៅបច្ចុប្បន្នមានទីលំនៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទះ ខណ្ឌ កំបូល រាជធានីភ្នំពេញ។ចំណែកកូនប្រុសពៅដែលត្រូវពួកគាត់នាំទៅកាត់កាល់ចោលនោះឈ្មោះម៉ក់ នី ​អាយុ២៥ឆ្នាំជាកូនប្រុសពៅនៅក្នុងបន្ទុកគ្រួសារ ហើយក៏ជាបុរសពោះម៉ាយដោយសារតែប្រពន្ធលែងលះផងដែរ។

ប្ដីប្រពន្ធខាងលើបាននិយាយទាំងទឹកភ្នែកថា ពួកគាត់បានកើតទុក្ខរីងរៃជិត១០ឆ្នាំកន្លងមកហើយព្រោះតែកូនប្រុស រូបនេះបំផ្លិចបំផ្លាញទ្រព្យសម្បត្តិលុយកាក់​អស់រាប់ម៉ឺនដុល្លារ ហើយគម្រាមកំហែងពួកគាត់គួរឲ្យភ័យខ្លាចបំផុត ទោះជាពួកគាត់ស្ដីប្រដៅយ៉ាងណាក៏មិនស្ដាប់សោះ។ កន្លងមកពួកគាត់បានរៀបចំឲ្យមានគូស្រករម្តងរួចមកហើយ ដែលសង្ឃឹមថាកូនកែខ្លួន ប៉ុន្តែមានប្រពន្ធថែមទាំងកូន១ទៅហើយនៅមិនព្រមកែខ្លួនទៀត គិតតែពីការសប្បាយគ្មានគិតគូរឿង រកស៊ីចញ្ចឹមជីវិតខ្លួននិងប្រពន្ធកូនឡើយ ។

ជាពិសេសបំផ្លាញទ្រព្យសម្បត្តិលុយកាក់ អស់រាប់ម៉ឺនដុល្លារ រហូតមានជម្លោះក្នុងគ្រួសារជាញឹកញាប់និងឈានដល់ការបែកបាក់លែងលះគ្នា ហើយបន្ទាប់ពីធ្លាក់ខ្លួនជាបុរសពោះម៉ាយបានមករស់នៅក្នុងបន្ទុកជាមួយគាត់។ពេលនោះគាត់មិនប្រកែកទេបានឲ្យរស់នៅជាមួយ ហើយជាច្រើនឆ្នាំចុងក្រោយនេះតែងតែបំផ្លាញនិងរករឿងគម្រាមកំហែងគ្រប់ពេល ហើយដោយមិនអាចទ្រាំតទៅទៀតបាន ទើបមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដា​  ឆ្នាំ២០២០ នេះ ពួកគាត់រត់រកប៉ូលិសប៉ុស្តិ៍ភ្លើងឆេះរទេះឲ្យជួយធ្វើកិច្ចសន្យាកាត់កាល់កូនចោលនេះតែម្ដង៕