About Me

header ads

ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញទស្សនកិច្ចសិក្សាដកសនរង់បទពិសោធន៍លើការងារដាំដុះ និងចិញ្ចឹមសត្វនៅសាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ

( ត្បូងឃ្មុំ ):
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិកាក្រសួងអប់រំយុវជន និងកីឡាបានលើកឡើងថា គោលបំណងចំបងដែលឯកឧត្តមដឹកនាំលោកគ្រូអ្នកគ្រូមកទីនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ បានយល់នូវគន្លឹះបច្ចេកទេសងាយៗតែទទួលបានលទ្ធផលខ្ពស់ លើជំនាញកសិកម្មនៅទីនេះ ។
ឯកឧត្តមថ្លែងបែបនេះក្នុងពិធីដែល ឯកឧត្តមអញ្ជើញ ក្នុងពិធីទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍លើការងារដាំដុះ និងចិញ្ចឹមសត្វនៅសាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ កាលពីថ្ងៃទី ១៨ និង ១៩ ខែកក្ដដា ឆ្នាំ ២០២០ ។


ឯកឧត្តមបន្តថា លោកគ្រូអ្នកគ្រូ ជាអ្នកដើរតួយ៉ាងសំខាន់ផងដែរលើការងារផ្សព្វផ្សាយបន្ត ព្រោះថាចំណេះដឹងទាំងអស់ត្រូវបានគ្រូបង្រៀនផ្សព្វផ្សាយនៅសាលា និងដល់សហគមន៍ ដោយចំណាយថវិការអស់តិច ពិសេសបានលឿន និងប្រសិទ្ធភាពខ្ពស់។



ឯកឧត្តមបន្ថែមថា ឯកឧត្តមនឹងសង្ឃឹមយ៉ាងម៉ុតមាំថា ក្រោយទទួលបានចំណេះដឹងផ្នែកកសិកម្មនេះ លោកគ្រូអ្នកគ្រូ នឹងពាំនាំនូវចំណេះដឹង ទៅផ្សព្វផ្សាយដល់ភូមិស្រុក និងតាមសាលារៀន ធ្វើយ៉ាងណាឲ្យបងប្អូនពលរដ្ឋដែលមានដីនៅទំនេរចោល ធ្វើការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីសម្រួលជីវភាពគ្រួសារ នាអំឡុងការរីករាលដាលជំងឺកូវីដ-១៩ ជាសកលនេះ ៕ សុខ ផន TV5 ត្បូងឃ្មុំ ។