About Me

header ads

កិច្ចពិភាក្សាការងារ និងរំលឹកខួបគម្រប់១២ឆ្នាំ នៃសមាគមចលនាយុវជនកម្ពុជា «ក» ១៥៧

 ខេត្តប៉ៃលិន ៖ កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងស្នាក់ការសមាគមចលនាយុវជនកម្ពុជា «១៥៧» ខេត្តប៉ៃលិន ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគម ចលនាយុវជនកម្ពុជា ទើបឯកឧត្តម នង គន្ធាវី អគ្គលេខាធិការដ្ឋាន នៃសមាគម ចុះទៅធ្វើកិច្ចពិភាក្សាការងារជាមួយសមាជិក សមាជិកា និងរៀបចំធ្វើពិធីរំលឹកខួបទី១២ឆ្នាំ នៃការបង្កើតសមាគមនេះឡើង  ។

  ឯកឧត្តម នង សុគន្ធាវី បានសួរសុខទុក្ខ និងធ្វើការសំណេះសំណាលដល់សមាជិកសមា ជិការបស់សមាគមចលនាយុវជនកម្ពុជា «ក» ១៥៧ ទាំងអស់ឱ្យដឹងថា ដោយសារចង់ឱ្យសមាគមនេះមានដំណើរការទៅមុខយ៉ាងរលូន ហើយមានការស្គាល់គ្នាទៅវិញទៅមក ឱ្យកាន់តែជិតស្និទ្ធ ថែមទៀត ទើបក្រុមការងារ ចុះទៅធ្វើការពង្រឹង និងសួរសុខទុក្ខ ព្រមទាំងពិភាក្សារៀបចំឱ្យមានដំណើរការល្អប្រសើរជាងមុន ។

ឯកឧត្តមបន្តទៀតថា សូមកុំឱ្យមានការព្រួយបារម្ភចំពោះការជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅក្នុងជីវភាពខ្វះខាត គឺត្រូវរៃអង្គាសគ្នាជួយសង្គ្រោះពួកគាត់ ហើយការជួយឧបត្ថម្ភនេះ គឺមិនត្រូវធ្វើមុនស្ថាប័នផ្សេង ឬយកមុខមាត់នោះទេ ត្រូវរង់ចាំមើល បើគ្មា នគេជួយ ទើបក្រុមការងាររបស់យើងនាំគ្នាជួយតែម្តង ។ ឯកឧត្តម ក៏លើកទឹកចិត្តឱ្យសមាជិកទាំងអស់ ត្រូវតែមានចិត្តស្មោះត្រង់ និងក្លាហានក្នុងការជួយដល់សង្គម ហើយសហការជាមួយស្ថាប័នផ្សេងៗ ទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលជួបនឹងបញ្ហាខ្វះខាត និងគ្រោះធម្មជាតិជាដើម ។ បើសិនជាចុះជួយនៅកន្លែងណាមួយ សូមរៀបចំធ្វើរបារយការណ៍ ឱ្យបានត្រឹមត្រូវច្បាស់លាស់ ជៀសវាងមានបញ្ហាកើតឡើងនៅថ្ងៃខាងមុខ ហើយបើមានសមាជិកថ្មី ត្រូវតែរៀបចំឱ្យបានល្អ  ។

  ចំណែកសមាជិកមួយចំនួន ក៏បានលើកឡើង និងសូមអំពាវនាវ ដល់ប្រធានសមាគមចល នាយុវជនកម្ពុជា «ក» ១៥៧ ឱ្យរៀបចំធ្វើកាតពាក់ក. ជូនដល់សមាជិកដែលមិនទាន់បានទទួល ឱ្យបានគ្រប់ៗគ្នា ព្រមទាំងរៀបចំកាត់សម្លៀកបំពាក់ឯកសណ្ឋាន ឱ្យបានត្រឹមត្រូវ តាមការចង់បានរបស់សមាគមនេះផងដែរ ។ លើសពីនេះ សូមឱ្យមានការជួបប្រជុំ ណែនាំពីសំណាក់ប្រធានក្រុម ឱ្យបានញឹកញាប់ ដើម្បីចេះទទួលខុសត្រូវការងារ ដោយសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ព្រោះបច្ចុប្បន្នហាក់ដូចជាមានការល្វើយចំពោះការងារនេះបន្តិចផងដែរ ៕






 ដោយ ៖ នីយ៉ា