About Me

header ads

អភិបាលខេត្តកំពង់ឆ្នាំងលោក លោក ឈួចន្ទ័ឌឿនប្រធានកិតិ្តយស់សាខាកាបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងអញ្ជើញប្រគល់អាវពោងសុវត្ថភាពខេត្តដល់អគ្គលេខាធិការគនរប់គ្រងគ្រោះមហន្តរាយខឹត្តនិងអនុសាខាកាកបាទក្រហមខេត្ត

កំពង់ឆ្នាំង : អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អញ្ជើញប្រគល់អាវពោងសុវត្ថិភាពដល់លេខាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អនុសាខាកាកបាទក្រហមក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ។

ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អាវពោងសុវត្ថិភាពដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អនុសាខាកាកបាទក្រហមក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង។


ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអម សុភា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត នាយកប្រតិបត្តិសាខា លោក លោកស្រីសមាជិក សមាជិកាសាខា អនុសាខា និងមន្ទីរអង្គភាពពាក់ព័ន្ធ។

អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន ក្នុងនាមសម្ដេចចៅហ្វាវាំង គង់ សំអុល ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ឯកឧត្តមត្រាំ អ៊ីវតឹក លោកជំទាវជូ ប៊ុនអេង ឯកឧត្តម លោកជំទាវក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រធានជានិច្ចកាលសម្ដេចតែងយកចិត្តទុកដាក់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ និងថ្លែងអំណរដល់ម្ចាស់ជំនួយអាវពោងសុវត្ថិភាព ព្រមទាំងកោតសរសើរ និងវាយតម្លៃចំពោះក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកម្លាំងដែលតែងសហការក្នុងកិច្ចការពារ និងសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេល។

ជាមួយគ្នានោះផងដែរប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍ថាអាវពោងសុវត្ថិភាពគឺសម្រាប់យកទៅប្រើប្រាស់តាមជើងទឹក ត្រៀមបង្ការគ្រោះមហន្តរាយនៅពេលដែលមានទឹកជំនន់នារដូវវស្សានេះមកដល់ ។

លោក ក៏បានមានប្រសាសន៍បន្តទៀតថាសូមសាខា អនុសាខា និងអ្នកពាក់ព័ន្ធ យកអាវពោងសុវត្ថិភាពនេះទៅប្រើឲ្យចំទិសដៅដើម្បីធានាការសង្គ្រោះខ្លួនឯង ការជួយសង្គ្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះបន្ទាន់ដែលមានដូចចាស់ជរា ជនពិការ ជាពិសេសក្មេងៗតូចផងដែរ ៕

ដោយសុក្ខារិន