About Me

header ads

រដ្ឋមន្ត្រីធនធានទឹកនិងឧតុនិយមចុះទៅពិនិត្យមើលការអនុវត្តគម្រោងលំហាច

ខេត្តកំពង់ឆ្នាំង: រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យគម្រោងលំហាចដែល មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ខេត្ត កំពង់ឆ្នាំង កំពុងដំណើរការសាង សង់ដោយក្រុមហ៊ុនជប៉ុនសម្រេចបាន លទ្ធផលការងារប្រមាណជា៨៤,៧ ភាគ រយនៃគម្រោងទាំងមូល។

នៅក្នុងការចុះពិនិត្យការអនុវត្គម្រោង នៅព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមឯកឧត្តម លឹមគានហោ អមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រួមនិងមន្រ្តីបច្ចេកទេសរបស់ក្រសួងនិងអាជ្ញាធរខេត្តកំពង់ឆ្នាំងនេះបានមានប្រសាសន៍ថា  អនុគម្រោងលំហាចនេះ គឺជាសំណង់ប្រព័ន្ធធារាសាស្រ្តថ្មីមួយទៀតដែលមានលក្ខណៈគ្រប់ជ្រុង ជ្រោយរបស់ខេត្តកំពង់ឆ្នាំង ដែលមិនត្រឹមតែសម្រាប់បម្រើឲ្យការងារស្រោច ស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ១ ពាន់គ្រួសារ ស្ថិតនៅក្នុងស្រុកបរិបូណ៌ ទឹកផុស និងស្រុករលាផ្អៀរ ទៀតផង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានមានប្រសាសន៍ ទៀតថាសមិទ្ធផលទាំងអស់នេះ បាន បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ដោយចាប់ផ្តើមពីការស្តារ មកកសាង និងអភិវឌ្ឍន៍ ហើយឈានទៅធ្វើការពង្រីក និងពង្រឹងសមត្ថភាពគ្រប់គ្រងទឹក ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផល ស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់គោលនយោ បាយជាតិ ស្តីពីសន្តិសុខស្បៀងប្រកប ដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រ នាំស្រូវ អង្ករចេញរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការបំរែបម្រួលអាកាស ធាតុ ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលជានិច្ចកាលតែងជួយដល់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់វិស័យ និងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារអនុវត្តគម្រោងកែលំអ និងស្តារឡើងវិញដែលជាប្រព័ន្ធស្រោច ស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប។

គម្រោងដែលបានចាប់ផ្តើមអនុវត្តកាល ពីខែមីនាឆ្នាំ២០១៦មកនេះគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២០ ដោយគិតមកដល់ពេលនេះសម្រេចបាន លទ្ធ ផលប្រមាណជា៨៤,៧ភាគរយគម្រោងហើយ ។

ទំហំនៃការងារដែលបាន និងកំពុងអនុវត្ត រួមមាន ៖

១- សំណង់ក្បាលហុងទឹក (Headworks) ចំនួន ០១ កន្លែង សម្រេចបានប្រមាណ ៩៨ ភាគរយ។

២- សំណង់នាំទឹក (Intake) ចំនួន ០១ កន្លែង សម្រេចបាន ១០០ ភាគ។

៣- សាងសង់ប្រឡាយមេបេតុង ចំនួន ០១ ខ្សែ ស្មើនឹងប្រវែង ១៦,៤០ គីឡូម៉ែត្រ សម្រេចបាន ៧០ ភាគរយ។

៤- សាង់សងប្រឡាយថ្នាក់ទី ២ បេតុង ចំនួន ១៣ ខ្សែ ស្មើនឹងប្រវែង ៤២,៥០ គីឡូម៉ែត្រ ។

៥- សាងស់ប្រឡាយដោះទឹក ចំនួន ១៥ ខ្សែ ស្មើនឹងប្រវែង ៥២,៩០ គីឡូម៉ែត្រ សម្រេចបាន ៨៥ ភាគរយ។

៦- សាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៩៤ ខ្សែ ស្មើនឹងប្រវែង ៦២ គីឡូម៉ែត្រ សម្រេចបាន ១០០ ភាគរយ ។

៧- សាងសង់សំណង់សិល្បការសរុបចំនួន ៥៥៧ កន្លែង សម្រេចបានប្រមាណ ៩៧ ភាគរយ។

៨- សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ កន្លែង សម្រេចបាន ១០០ ភាគរយ។

គម្រោងនេះ អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣.២៨៩ ហិកតា ។
ក្នុងនោះផងដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានធ្វើការអំពាវនាវដល់ពលរដ្ឋទាំងអស់សូមចូលរួមការពារមេរោគកូវីត19 ដោយត្រូវពាក់ម៉ាស់ការពារឧស្សាហ៍លាងដៃនិងអាកុលឬសាប៊ូពិសេសការចម្អិនអាហារឲ្យបានចិត្តល្អពិសេសចូលរួមអនុវត្តតាមក្រសួងសុខាភិបាល ៕

 ដោយសុក្ខារិន