About Me

header ads

សមត្ថកិច្ចចុះបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនម្នាក់ជនជាតិយួននិងថ្នាំញៀនជិត២គីឡូនៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគបាលការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តបានធ្វើការស្រាវជ្រាវនិងចុះបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែនម្នាក់ជាជនជាតិយួនរួមទាំងវត្ថុតាងគ្រឿងញៀនជិត២គីឡូក្រាម។ ទាក់ទិនករណីនេះដែរសមត្ថកិច្ចបានឲ្យដឹងថា
នៅថ្ងៃទី០៦ កក្កដា ២០២០ សមត្ថកិច្ចបានបង្ក្រាបបានជនសង្សយ័ម្នាក់ ជាជនជាតិវៀតណាមរួមជាមួយវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន(ICE)ចំនួន២៥កញ្ចប់(ធំ១២កញ្ចប់)និង១ដុំធំទម្ងន់ជិត០២គីឡូក្រាមនិងអុិចស្ត្រាសុីចំនួន២៣គ្រាប់ ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់។


ប្រភពដដែលបន្តទៀតថា ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងនិងស្ថិតក្រោមការដឹកនាំសម្របសម្រូលផ្ទាល់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី០៤ កក្កដា ២០២០វេលម៉ោង០០និង៤០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៥ កក្កដា ២០២០ កម្លាំងប៉ុស្ត៍រដ្ឋបាលសង្កាត់បាវិតសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតនិងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន០១លើក នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនសង្សយ័ចំនួន០១នាក់ឈ្មោះ ង្វៀង ថាន់ហាវ ភេទប្រុស ជនជាតិវៀតណាម មានទីលំនៅខេត្តតៃនិញប្រទេសវៀតណាម រួមជាមួយវត្ថុតាងថ្នាំញៀនប្រមាណជិត០២គីឡូក្រាម ខណះពេលដែលជនសង្ស័យបំរុងដឹកគ្រឿងញៀននាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម។



ប្រភពបន្តទៀតថាក្រោយពីចាប់បានជនសង្ស័យម្នាក់នេះហើយសមត្ថកិច្ចយើងបានធ្វើការសួចម្លើយជនសង្ស័យដើម្បីស្រាវជ្រាវរកបក្សពួកនិងមេក្លោងក៏ប៉ុន្តែជនសង្ស័យមិនព្រមសារភពនិងបង្ហើយប្រាប់ពីបក្សពួករហូតដល់ថ្ងៃទី០៦ កក្កដា ២០២០ទើបសមត្ថកិច្ចយើងកសាងសំណុំរឿងបញ្ជូនមកការិយល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តចាត់ការបន្តតាមនីតិវិធី។ រហូតដល់ថ្ងៃទី៧ កក្កដា ២០២០ បញ្ជូនជនសង្ស័យនិងវត្ថុតាងគ្រឿងញៀនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការបន្តលោកចៅក្រមបានចេញដិការឃុំខ្លួនជនសង្ស័យនៅពន្ធធនាគារបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀងរួចហើយ៕