About Me

header ads

អាជ្ញាធខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំ ផែនការយុទ្ឋសាស្ត្រថវិការរាជធានីខេត្តក្រុង

កំពង់ឆ្នាំង : អាជ្ញាធខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ។

 ពិធីនេះធ្វើឡើងនៅនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពអភិបាលរងខេត្តកំពង់ឆ្នាំងលោក ហេងវិទូ   ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

ដោយមានការចូលរួមពីប្រតិភូអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ  លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក កាណុល ចិត្រា ប្រធានរតនាគារខេត្ត ប្រធានការិយាល័យអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ក្នុងខេត្ត និងមន្ត្រីជំនាញរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត សមាសភាពចូលរួមសរុប ៩៦នាក់។     

 អភិបាលរងខេត្តកំពង់ឆ្នាំងលោក ហេងវិទូ  បាបមានប្រសាសន៍បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ តាមចរាចរណ៍លេខៈ ០៤-០៥ របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។

អភិបាលរងខេត្តកំ ពង់ ឆ្នាំង បានលើកឡើងទៀតថាៈ គ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំកៀរគរបង្កើនកញ្ចប់ថវិកាឆ្នាំ២០២១ ដើម្បីផ្សារភ្ជាប់ទៅនឹងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ត ដោយរៀបចំជាគម្រោងសកម្មភាពអភិវឌ្ឍខេត្តសម្រាប់ឆ្នាំ២០២១ ស្របតាមកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)។

ទន្ទឹមនេះផងដែរកិច្ចការដែលយើងត្រូវធ្វើមានច្រើន ក៏ប៉ុន្តែពេលវេលារបស់យើងខ្លី ស្នើក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ចូលរួមរៀបចំគម្រោងផែនការសកម្មភាពអភិវឌ្ឍ ដោយមានការចូលរួមពីមន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ ធ្វើការងារជាក្រុមច្របាច់បញ្ចូលគ្នា រៀបចំផែនការយុទ្ធសាស្ត្រឱ្យចំគោលដៅ។

អភិបាលរងខេត្តកំពង់ឆ្នាំងបានធ្វើផ្តាំផ្ញើដល់អស់លោកលោកស្រី អ្នកនាងកញ្ញាដែលមានវត្តមានក្នុងអង្គប្រជុំផ្សព្វផ្សាយនេះ ត្រូវតាមដានស្តាប់នូវបទបង្ហាញដោយយកចិត្តទុកដាក់ដើម្បីធ្វើផែនការ ឱ្យបានទាន់ពេលវេលាតាមស្ថានភាពភូមិសាស្ត្រជាក់ស្តែងក្នុងខេត្ត ៕



 ដោយសុក្ខារិន